អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
យ៉ូហាន 4:20 - អាល់គីតាប បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំអុលឡោះនៅលើភ្នំនេះ តែពួកអ្នកជាសាសន៍យូដាតែងនិយាយថាត្រូវថ្វាយបង្គំអុលឡោះនៅក្រុងយេរូសាឡឹមវិញ»។ ព្រះគម្ពីរខ្មែរសាកល ដូនតារបស់យើងខ្ញុំបានថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្តែពួកលោកនិយាយថា កន្លែងដែលត្រូវថ្វាយបង្គំ គឺនៅយេរូសាឡិមវិញ”។ Khmer Christian Bible ពួកដូនតារបស់យើងបានថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្ដែពួកជនជាតិរបស់លោកនិយាយថា ត្រូវថ្វាយបង្គំនៅក្រុងយេរូសាឡិមវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ |
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
ស្តេចទតសង់អាសនៈជូនអុលឡោះតាអាឡានៅកន្លែងនោះ ហើយធ្វើគូរបានដុត និងគូរបានមេត្រីភាព។ ស្តេចអង្វររកអុលឡោះតាអាឡាទ្រង់តបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះគូរបានដុតនៅលើអាសនៈនោះ។
ស្តេចទតបានជម្រាបថា៖ «ទីនេះជាដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់ ហើយទីនេះក៏ជាអាសនៈធ្វើគូរបានដុតសម្រាប់ជនជាតិអ៊ីស្រអែលដែរ!»។
គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសំដែងនាមរបស់យើង ហើយជ្រើសរើសស្តេចទតឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។
អុលឡោះតាអាឡាមកជួបគាត់នៅពេលយប់ ទ្រង់មានបន្ទូលថា៖ «យើងឮពាក្យទូរអារបស់អ្នកហើយ យើងក៏បានជ្រើសរើសកន្លែងនេះ ទុកជាដំណាក់សម្រាប់ធ្វើគូរបាន។
យើងជ្រើសរើស និងញែកដំណាក់នេះ ទុកសម្រាប់នាមយើងរហូតតទៅ។ យើងនឹងថែរក្សា ហើយជំពាក់ចិត្តនឹងកន្លែងនេះជានិច្ច។
អុលឡោះតាអាឡាមានបន្ទូលថា: ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលអ៊ីសាឲ្យស្នាក់ឡើយ ព្រោះអ៊ីសាឆ្ពោះទៅក្រុងយេរូសាឡឹម។
តើលោកមានឋានៈធំជាងយ៉ាកកូប ជាបុព្វបុរសរបស់យើង ដែលបានទុកអណ្ដូងនេះឲ្យយើងឬ?។ យ៉ាកកូប និងកូនចៅរបស់គាត់បានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់គាត់ ក៏បានផឹកទឹកអណ្ដូងនេះដែរ»។
ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ នោះអ្នកត្រូវប្រកាសអំពីពរនៅលើភ្នំកេរិស៊ីម និងបណ្តាសានៅលើភ្នំអេបាល។
«កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យូសុះ និងពុនយ៉ាមីន ត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីពរប្រាប់ប្រជាជន។