អុលឡោះតាអាឡាជាម្ចាស់អើយ! មានតែទ្រង់ទេជាម្ចាស់ សេចក្តីទាំងប៉ុន្មានដែលទ្រង់មានបន្ទូលសុទ្ធតែពិត ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាប្រទានសុភមង្គលមកខ្ញុំ។
យ៉ូហាន 17:17 - អាល់គីតាប សូមប្រោសគេឲ្យបរិសុទ្ធ ដោយសារសេចក្ដីពិត គឺបន្ទូលរបស់ទ្រង់នោះហើយជាសេចក្ដីពិត។ ព្រះគម្ពីរខ្មែរសាកល សូមញែកពួកគេជាវិសុទ្ធដោយសេចក្ដីពិតផង; គឺព្រះបន្ទូលរបស់ព្រះអង្គហើយ ជាសេចក្ដីពិត។ Khmer Christian Bible សូមញែកពួកគេជាបរិសុទ្ធដោយសេចក្ដីពិត ដ្បិតព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិត គឺជាព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមប្រោសគេឲ្យវិសុទ្ធ* ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ |
អុលឡោះតាអាឡាជាម្ចាស់អើយ! មានតែទ្រង់ទេជាម្ចាស់ សេចក្តីទាំងប៉ុន្មានដែលទ្រង់មានបន្ទូលសុទ្ធតែពិត ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាប្រទានសុភមង្គលមកខ្ញុំ។
ឱវាទរបស់ទ្រង់បានធ្វើឲ្យខ្ញុំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ខ្ញុំស្អប់ការវៀចវេរ។
ខ្ញុំរក្សាបន្ទូលរបស់ទ្រង់ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់។
ដំបូន្មានរបស់ទ្រង់សុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកខ្ញុំ ដើម្បីឲ្យខ្ញុំមានជីវិត!
គោលការណ៍នៃបន្ទូលរបស់ទ្រង់ ជាសេចក្ដីពិត ហើយហ៊ូកុំទាំងប៉ុន្មានដែលទ្រង់សម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមបន្ទូលរបស់ទ្រង់។
បន្ទូលរបស់អុលឡោះតាអាឡាជាបន្ទូលដ៏វិសុទ្ធ គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត ក្នុងឡប្រាំពីរដងទៅទៀត។
រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់បន្ទូលរបស់អុលឡោះ ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ដ រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្ដស៊ូទ្រាំ»។
រីឯខ្ញុំវិញ ខ្ញុំលះបង់ជីវិត ជូនទ្រង់ជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេបានបរិសុទ្ធដោយសារសេចក្ដីពិត។
អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។
តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំមកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីអុលឡោះអ៊ីព្រហ៊ីមមិនបានប្រព្រឹត្ដដូច្នេះទេ។
អុលឡោះមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសំអាតចិត្ដគេឲ្យបានបរិសុទ្ធ ដោយជំនឿ។
យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។
ប្រសិនបើបងប្អូនបានឮគេនិយាយអំពីអ៊ីសា ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីគាត់ ស្របតាមសេចក្ដីពិតដែលមកពីគាត់មែន
ដើម្បីប្រោសឲ្យក្រុមជំអះបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារបន្ទូលរបស់អុលឡោះ។
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងត្រូវតែអរគុណអុលឡោះអំពីបងប្អូនជានិច្ច ដ្បិតអុលឡោះបានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
ហេតុនេះ បងប្អូនត្រូវលះបង់ចិត្ដសៅហ្មងគ្រប់យ៉ាង និងចិត្ដកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់ចិត្ដស្លូតបូត ទទួលបន្ទូលដែលអុលឡោះបានបណ្ដុះក្នុងបងប្អូន ព្រោះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។