Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 7:28 - អាល់គីតាប

28 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! មាន​តែ​ទ្រង់​ទេ​ជា​ម្ចាស់ សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​មាន​បន្ទូល​សុទ្ធ​តែ​ពិត ឥឡូវ​នេះ ទ្រង់​មាន​បន្ទូល​សន្យា​ប្រទាន​សុភ‌មង្គល​មក​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​ពិត ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ពិត​ត្រង់ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌គុណ​នេះ​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បពិត្រ​ព្រះ‌ជា‌អម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ជា​ព្រះ‌ជាម្ចាស់ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សុទ្ធ​តែ​ពិត ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ប្រទាន​សុភមង្គល​មក​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ពិត ហើយ​ព្រះ‌បន្ទូល​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ទ្រង់​បាន​មាន​បន្ទូល​ពី​ព្រះ‌គុណ​នេះ​មក​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 7:28
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក អុលឡោះ‌តាអាឡា​បាន​ឆ្លង​កាត់​ពី​មុខ​ម៉ូសា ទាំង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ និង​ប្រណី​សន្តោស ទ្រង់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ស្មោះ​ស្ម័គ្រ​ជា​និច្ច។


អុលឡោះ​មិន​មែន​ដូច​មនុស្ស​លោក​ទេ ទ្រង់​មិន​ចេះ​កុហក​ឡើយ ទ្រង់​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជ‌ពង្ស​របស់​អាដាម​ដែរ! ទ្រង់​មាន​បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ទ្រង់​តែង​តែ​សម្រេច​តាម​ពាក្យ ដែល​ទ្រង់​បាន​ថ្លែង។


សូម​ប្រោស​គេ​ឲ្យ​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត គឺ​បន្ទូល​របស់​ទ្រង់​នោះ​ហើយ​ជា​សេចក្ដី​ពិត។


អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ដែល​អុលឡោះ​បាន​សន្យា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ទ្រង់​មិន​កុហក​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម