អ៊ីព្រហ៊ីមក្រាបចុះ អោនមុខដល់ដី គាត់អស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសំរាលកូនបានឬ?»។
យ៉ូស្វេ 5:14 - អាល់គីតាប បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់អុលឡោះតាអាឡា ខ្ញុំទើបនឹងមកដល់»។ ពេលនោះ យ៉ូស្វេអោនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់និយាយអ្វីមកខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពលើពួកពលរបស់ព្រះយេហូវ៉ា ខ្ញុំទើបនឹងមកដល់»។ លោកយ៉ូស្វេក៏ក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ ជាបាវបម្រើរបស់លោកម្ចាស់?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់ ខ្ញុំទើបនឹងមកដល់»។ ពេលនោះ លោកយ៉ូស្វេក្រាបថ្វាយបង្គំឱនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះឆ្លើយតបថា ទេ អញបានមកធ្វើជាកំពូលលើពួកពលផងព្រះយេហូវ៉ាវិញ នោះយ៉ូស្វេក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដី ថ្វាយបង្គំ សួរថា តើព្រះអម្ចាស់នៃទូលបង្គំ ចង់មានបន្ទូលដល់ទូលបង្គំ ជាបាវបំរើទ្រង់ ថាដូចម្តេច |
អ៊ីព្រហ៊ីមក្រាបចុះ អោនមុខដល់ដី គាត់អស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសំរាលកូនបានឬ?»។
ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់យល់ឃើញថា នេះគឺជាការតិចតួចទេ បានជាទ្រង់សន្យាដល់កូនចៅខ្ញុំ ដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀបដែលទ្រង់ប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ!
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! តើខ្ញុំមានអ្វីជម្រាបទ្រង់ទៀត បើទ្រង់ជ្រាបអំពីខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ យ៉ាងច្បាស់ហើយនោះ?
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។
តើស្តេចប្រកបដោយ សិរីរុងរឿងនេះជានរណា? -អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល* គឺទ្រង់ហើយដែលជាស្តេច ប្រកបដោយសិរីរុងរឿង!។ - សម្រាក
ម៉ូសាជម្រាប អុលឡោះតាអាឡាថា៖ «អុលឡោះជាអម្ចាស់អើយ! តាំងតែពីដើមរៀងមក រហូតដល់ពេលទ្រង់មានបន្ទូលមកខ្ញុំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតខ្ញុំមិនប្រសប់និយាយ»។
យើងបានតែងតាំងទត ឲ្យធ្វើជាសាក្សីរបស់យើង នៅមុខកុលសម្ព័ន្ធទាំងអស់ ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍ ដឹកនាំប្រជាជាតិទាំងឡាយ។
បន្ទាប់មក ខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡាដែលមានបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ តើនរណានឹងនាំពាក្យរបស់យើង?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំនៅទីនេះស្រាប់ហើយ! សូមទ្រង់ចាត់ខ្ញុំចុះ!»។
ខ្ញុំក៏ក្រោកឡើង ចេញទៅជ្រលងភ្នំ ហើយខ្ញុំឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡានៅទីនោះ ដូចខ្ញុំធ្លាប់ឃើញនៅជិតទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។
ម៉ាឡាអ៊ីកាត់ថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាម៉ាឡាអ៊ីកាត់មីកែល ដែលជាមេដ៏សំខាន់របស់ពពួកម៉ាឡាអ៊ីកាត់ បានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះជាមួយស្តេចនានារបស់ជនជាតិពែរ្ស។
ប៉ុន្តែ ខ្ញុំចង់ជម្រាបអ្នកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងគីតាបនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាម៉ាឡាអ៊ីកាត់មីកែលជាម៉ាឡាអ៊ីកាត់ថែរក្សាអ៊ីស្រអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។
នៅគ្រាចុងក្រោយ មហាម៉ាឡាអ៊ីកាត់មីកែល ដែលជាមេដ៏សំខាន់របស់ពពួកម៉ាឡាអ៊ីកាត់ ហើយជាអ្នកថែរក្សាប្រជាជនរបស់អ្នកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់អ្នក ចំពោះអ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។
ស្នែងនោះលូតឡើងរហូតដល់ម្ចាស់សូរ៉កា វាហាមគេមិនឲ្យធ្វើគូរបានប្រចាំថ្ងៃជូនទ្រង់ ព្រមទាំងបន្ថោកទីសក្ការៈថែមទៀតផង។
គឺមានភ្លើងចេញពីអុលឡោះតាអាឡា ឆេះគូរបានដុត និងដុំខ្លាញ់នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញ ដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះអោនមុខដល់ដី។
អ្នកទាំងពីរក្រាបចុះអោនមុខដល់ដី ទូរអាថា៖ «ឱ អុលឡោះអើយ ទ្រង់ជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើទ្រង់គួរខឹងនឹងសហគមន៍ទាំងមូលឬ?»។
«ចូរដកខ្លួនចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកំទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។ អ្នកទាំងពីរក្រាបចុះ អោនមុខដល់ដី។
ពេលនោះ អុលឡោះតាអាឡាបំភ្លឺឲ្យបាឡាមមើលឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ គាត់ក៏ក្រាបចុះអោនមុខដល់ដី។
“អុលឡោះតាអាឡាមានបន្ទូល ទៅកាន់អម្ចាស់របស់ខ្ញុំថា សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងរបស់អ្នក”។
ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកថ្វាយបង្គំគាត់សូមថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យជាស្អាតបរិសុទ្ធផង»។
តើខ្ញុំនេះមានឋានៈអ្វី បានជាម្តាយអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?។
ដ្បិតក្នុងគីតាបទំនុកតម្កើង ទតមានប្រសាសន៍ថាៈ “អុលឡោះតាអាឡាមានបន្ទូលទៅកាន់អម្ចាស់ របស់ខ្ញុំថា សូមនៅខាងស្ដាំយើង
អ៊ីសានៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញអ៊ីសា គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ អោនមុខដល់ដី អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យបានជាស្អាតផង»។
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។
គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់អាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែគាត់ ខ្ញុំសុខចិត្ដខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមឲ្យតែខ្ញុំបានអាល់ម៉ាហ្សៀស
អ្វីៗទាំងអស់មានជីវិតដោយសារអុលឡោះ និងសម្រាប់ទ្រង់គាប់ចិត្តនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីទ្រង់ ប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។
ពេលនោះ ក៏មានចំបាំងផ្ទុះឡើង នៅសូរ៉កា គឺមហាម៉ាឡាអ៊ីកាត់មីកែល និងពួកម៉ាឡាអ៊ីកាត់របស់គាត់នាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ