Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:12 - អាល់គីតាប

12 អ៊ីសា​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់​ឃើញ​អ៊ីសា គាត់​ចូល​មក​រក ហើយ​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី អង្វរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់ ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ស្អាត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 កាលមួយ ពេល​ព្រះយេស៊ូវ​គង់នៅ​ទីក្រុង​មួយ មើល៍! មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​នៅទីនោះ​។ គាត់​ឃើញ​ព្រះយេស៊ូវ ក៏​ក្រាប​មុខ​ដល់ដី ទូល​អង្វរ​ព្រះអង្គ​ថា៖ “ព្រះអម្ចាស់​អើយ បើសិន​ព្រះអង្គ​សុខចិត្ត ព្រះអង្គ​អាច​ប្រោស​ទូលបង្គំ​ឲ្យបរិសុទ្ធ​បាន”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 នៅ​ពេល​ព្រះអង្គ​គង់​នៅ​ក្នុង​ក្រុង​មួយ​ នោះ​មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​ ហើយ​កាល​បាន​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​ផ្កាប់​មុខ​ទូល​អង្វរ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់​ធ្វើ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​មួយ កាល​ព្រះ‌យេស៊ូវ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​បាន​ចូល​មក។ ពេល​គាត់​ឃើញ​ព្រះ‌អង្គ គាត់​ក្រាប​ចុះ​មុខ​ដល់​ដី ទូល​អង្វរ​ថា៖ «ព្រះ‌អម្ចាស់​អើយ ប្រ‌សិនបើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​ជា​ស្អាត​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់​ឃើញ​ព្រះអង្គ គាត់​ចូល​មក​រក ហើយ​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ព្រះ‌យេស៊ូវ​គង់​នៅ​ក្នុង​ទី​ក្រុង​១ នោះ​មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ទាំង​ខ្លួន គាត់​ឃើញ​ទ្រង់ ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​ទូល​អង្វរ​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន

សូមមើលជំពូក ចម្លង




លូកា 5:12
27 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក ដែលអុលឡោះ‌តាអាឡា​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។


កាល​ប្រជា‌ជន​ទាំង​មូល​ឃើញ​ដូច្នេះ ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «គឺអុលឡោះ‌តាអាឡា​ហើយ​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ!»។


មាន​បុរស​ម្នាក់​ឈ្មោះ​លោក​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី។ ស្តេច​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ជ័យ‌ជំនះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​គាត់។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។


ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។ កាល​កេហា‌ស៊ី ចាក​ចេញ​ពី​ណាពី​អេលី‌យ៉ាសាក់​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។


នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្តី​ស្លាប់​នៅ​ទី​នេះ?


ស្តេច​ទត​ងើប​មុខ​ឡើង​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ឈរ​នៅ​ចន្លោះ​សូរ៉កា និង​ផែនដី ដោយ​កាន់​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម​ជា​ស្រេច ហើយ​បែរ​មុខ​តម្រង់​ទៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ទត និង​អះលី‌ជំអះ​ដែល​ស្លៀក​បាវ​កាន់​ទុក្ខ ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។


គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ទៅ»។ ម៉ូសា​ក៏​ដាក់​ដៃ​លើ​ទ្រូង រួច​ពេល​ដក​ដៃ​មក​វិញ គាត់​ឃើញ​ដៃ​គាត់​កើត​ឃ្លង់ ឡើង​ស​ដូច​កប្បាស។


ប្រសិន​បើ​សាច់​ខ្ចី​នោះ​ប្រែ​ជា​មាន​ពណ៌ស​វិញ អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​អ៊ីមុាំ។


គឺ​មាន​ភ្លើង​ចេញ​ពីអុលឡោះ‌តាអាឡា ឆេះ​គូរបាន​ដុត និង​ដុំ​ខ្លាញ់​នៅ​លើ​អាសនៈ។ ពេល​ប្រជា‌ជន​ទាំង​មូល​ឃើញ ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរ‌សាទរ រួច​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។


អ៊ីសា​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។


ពេល​អ៊ីសា​ទៅ​ដល់​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ចូល​ទៅ​ជិត​គាត់។ អ៊ីសា​សួរទៅ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​បាន​ឬ?»។ គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ​អ៊ីសា‌ជាអម្ចាស់​អើយ»។


ហើយ​ទទូច​អង្វរ​អ៊ីសា​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្ដា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។


គាត់​ក្រាប​ដល់​ជើង​អ៊ីសា អោន​ក្បាល​ដល់​ដី ហើយ​អរ​គុណ​អ៊ីសា អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។


អ៊ីសា​លូក​ដៃ​ទៅ​ពាល់​គាត់​ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ»។ រំពេច​នោះ មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​ភ្លាម។


ចូរ​ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ៊ីមុាំ​ទាំង​នោះ។


ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​អុលឡោះ តាម​រយៈ​គាត់​បាន​ជា​ស្ថាពរ ដ្បិត​គាត់​មាន​ជីវិត​រស់​រហូត ដើម្បី​សូម‌អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ។


បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ‌ទ័ព​របស់អុលឡោះ‌តាអាឡា ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ យ៉ូស្វេ​អោន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​និយាយ​អ្វី​មក​ខ្ញុំ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម