ដានីយ៉ែល 10:13 - អាល់គីតាប13 ម៉ាឡាអ៊ីកាត់ថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាម៉ាឡាអ៊ីកាត់មីកែល ដែលជាមេដ៏សំខាន់របស់ពពួកម៉ាឡាអ៊ីកាត់ បានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះជាមួយស្តេចនានារបស់ជនជាតិពែរ្ស។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ប៉ុន្តែទេវតាគ្រប់គ្រងនៃអាណាចក្រពើស៊ីបានឈរឡើងទាស់នឹងខ្ញុំម្ភៃមួយថ្ងៃ រួចមើល៍! មីកែលជាម្នាក់ក្នុងពួកមេទេវតាគ្រប់គ្រងបានមកជួយខ្ញុំ ពីព្រោះខ្ញុំត្រូវបានទុកចោលនៅទីនោះជាមួយពួកស្ដេចនៃពើស៊ី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ប៉ុន្តែ ម្ចាស់នៃនគរពើស៊ីបានតទល់នឹងខ្ញុំអស់ម្ភៃមួយថ្ងៃ តែមីកែល ជាមហាទេវតាដ៏សំខាន់មួយរូប បានមកជួយខ្ញុំ ហើយខ្ញុំក៏ឲ្យលោកនៅទីនោះជាមួយស្តេចពើស៊ី សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ទេវតាថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា បានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះជាមួយស្ដេចនានារបស់ជនជាតិពែរ្ស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ប៉ុន្តែម្ចាស់ដ៏ធំនៃនគរពើស៊ី បានឃាត់យើងអស់២១ថ្ងៃ តែមើល មីកែល ជាពួកមហាទេវតា១បានមកជួយយើងយ៉ាងនោះ យើងបាននៅទីនោះជាមួយនឹងពួកស្តេចពើស៊ីទៅ សូមមើលជំពូក |
នៅគ្រាចុងក្រោយ មហាម៉ាឡាអ៊ីកាត់មីកែល ដែលជាមេដ៏សំខាន់របស់ពពួកម៉ាឡាអ៊ីកាត់ ហើយជាអ្នកថែរក្សាប្រជាជនរបស់អ្នកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់អ្នក ចំពោះអ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។