Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:2 - អាល់គីតាប

2 ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ថ្វាយ‌បង្គំ​គាត់​សូម​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ពេលនោះ មើល៍! មាន​មនុស្សឃ្លង់​ម្នាក់​បាន​ចូលមកជិត ថ្វាយបង្គំ​ព្រះអង្គ​ទូលថា​៖ “ព្រះអម្ចាស់​អើយ បើសិន​ព្រះអង្គ​សុខចិត្ត ព្រះអង្គ​អាច​ប្រោស​ទូលបង្គំ​ឲ្យបរិសុទ្ធ​បាន”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 នោះ​មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក​ជិត​ ថ្វាយបង្គំ​ព្រះអង្គ​ និង​ទូល​ថា៖​ «លោកម្ចាស់​អើយ!​ លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់​ធ្វើ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រោស​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ជា​ស្អាត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ទូល​ថា៖ «លោក​ម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ក៏​ឃើញ​មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:2
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បី​អុលឡោះ​បាន​តែង​តាំង​ខ្ញុំ ជា​ស្តេច​ក្តី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូ‌យ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។


អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ស្តេច​អសារា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្តេច​ស្លាប់។ ស្តេច​ត្រូវ​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្តេច​យ៉ូថាម​ជា​កូន មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។


មាន​បុរស​ម្នាក់​ឈ្មោះ​លោក​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី។ ស្តេច​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ជ័យ‌ជំនះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​គាត់។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។


ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។ កាល​កេហា‌ស៊ី ចាក​ចេញ​ពី​ណាពី​អេលី‌យ៉ាសាក់​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។


ពពក​ក៏​រសាត់​ឡើង​ចាក​ចេញ​ពី​ជំរំ​ដែរ។ ពេល​នោះ ម៉ារៀម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ ហារូន​បែរ​ទៅ​រក​ម៉ារៀម ឃើញ​គាត់​កើត​ឃ្លង់។


ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​បរិសុទ្ធ ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។


នៅ​ទី​នោះ អ៊ីសា​ពុំ​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ឡើយ ព្រោះ​គេ​គ្មាន​ជំនឿ។


អ្នក​នៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា ទាំង​ពោល​ថា៖ «អ៊ីសា​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន!»។


ប៉ុន្ដែ ស្ដ្រី​នោះ​ចូល​មក​ក្រាប​ដល់​ជើង​អ៊ីសា​ហើយ​អង្វរ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។


អ្នក​បម្រើ​នោះ​លុត​ជង្គង់​ក្រាប​ដល់​ជើង​ស្ដេច អង្វរ​ថាៈ “សូម​ស្តេច​មេត្ដា​អត់​ឱន ពន្យារ​ពេល​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​នឹង​សង​ស្តេច​វិញ​គ្រប់​ចំនួន”។


គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ទារក​នៅ​ជា​មួយ​នាង​ម៉ារីយំ​ជា​ម្តាយ គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទារក​នោះ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង​ទេស​មក​ជូន​ទារក​នោះ។


ពេល​នោះ ភរិយា​របស់​លោក​សេបេដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ដល់​ជើង​អ៊ីសា​ចង់​សុំ​អ្វី​មួយ។


អ៊ីសា​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។


កាល​គេ​បាន​ឃើញ​អ៊ីសា គេ​ក្រាប​ថ្វាយ‌បង្គំ ប៉ុន្ដែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។


ពេល​នោះ ស្រាប់​តែ​អ៊ីសា​មក​ជួប​ពួក​នាង គាត់​មាន​ប្រសាសន៍​ថា៖ «សាឡាមមូអាឡៃគុម!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​អោប​ជើង ហើយ​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា។


អ៊ីព្លេស​ជម្រាប​អ៊ីសា​ថា៖ «ប្រសិន​បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​សម្បត្តិ​នេះ​ឲ្យ!»។


កាល​អ៊ីសា​ចុះ​ពី​លើ​ភ្នំ​មក​វិញ មាន​មហា‌ជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​គាត់។


ពួក​សិស្ស​ចូល​ទៅ​ជិត​ដាស់​គាត់​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។


កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា​ជម្រាប​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្ដា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំ‌ខាន»។


នៅ​ជំនាន់​ណាពី​អេលី‌យ៉ាសាក់ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រ‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។


គាត់​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ខ្ញុំ​ជឿ​លើ​លោក​ម្ចាស់​ហើយ»។ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា។


ប៉ុន្ដែ ពេត្រុស​ឆ្លើយ​ទៅ​វិញ​ថា៖ «ទេ អុលឡោះ‌ជាអម្ចាស់ ខ្ញុំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​ហ៊ូកុំ​ហាម​ឃាត់ ឬ​មិន​ហាឡាល់​ទាល់​តែ​សោះ»។


ពេល​ពេត្រុស​មក​ដល់ លោក​កូនេ‌លាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ដល់​ជើង​គាត់។


ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ដ​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​អុលឡោះ​ទាំង​ប្រកាស​ថាៈ «អុលឡោះ​ពិត​ជា​នៅ​ជា​មួយ​បង​ប្អូន​មែន!»។


ខ្ញុំ​ក៏​ក្រាប​ចុះ​ដល់​ជើង​ម៉ាឡា‌អ៊ីកាត់​នោះ​បម្រុង​នឹង​ថ្វាយ‌បង្គំ​គាត់ ប៉ុន្ដែ គាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បង​ប្អូន​អ្នក​ដែល​ជឿ​លើ​សក្ខី‌ភាព​របស់​អ៊ីសា​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ! ដ្បិត​សក្ខី‌ភាព​របស់​អ៊ីសា គឺ​វិញ្ញាណ​ដែល​ថ្លែង​បន្ទូល​ក្នុង​នាម​អុលឡោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម