ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 3:5 - អាល់គីតាប

បន្ទាប់​មក យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​ថ្ងៃ​ស្អែកអុលឡោះ‌តាអាឡា​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដ្បិត​ថ្ងៃ​ស្អែក ព្រះ‌អម្ចាស់​នឹង​សម្តែង​ការ​អស្ចារ្យ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូស្វេ​ក៏​ប្រាប់​បណ្តាជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ពី​ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​ឯង

សូមមើលជំពូក



យ៉ូស្វេ 3:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពេល​ជប់‌លៀង អៃយ៉ូប​តែងតែ​ហៅ​កូនៗ​របស់​គាត់ មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ។ គាត់​ក្រោក​ពី​ព្រលឹម ធ្វើ​គូរបាន​ដុត សម្រាប់​កូន​នីមួយៗ ដ្បិត​គាត់​ខ្លាច​ក្រែង​កូន​របស់​គាត់​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​អុលឡោះនៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ អៃយ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។


ទ្រង់​បាន​ប្រើ​អំណាច លោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ គឺ​ទ្រង់​បាន​រំដោះ​ពូជ‌ពង្ស​របស់​យ៉ាកកូប និង​ពូជ‌ពង្ស​របស់​យូសុះ។ - សម្រាក


ដ្បិត​អុលឡោះ​ដ៏​ឧត្តុង្គ‌ឧត្ដម ទ្រង់​ធ្វើ​ការ​អស្ចារ្យ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់។


ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ! ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់!


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​បរិសុទ្ធ​របស់​យើង ហើយ​ឲ្យ​ពួក​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល”»។ ហារូន​ក៏​នៅ​ស្ងៀម។


អ្នក​រាល់​គ្នា​ត្រូវ​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ប្រជា‌ជន​បរិសុទ្ធ ព្រោះ​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ប្រជា‌ជន​តែង​នាំ​គ្នា​ចេញ​ទៅ​រើស​នំ​ម៉ាណា​នោះ យក​មក​កិន ឬ​បុក​នឹង​ត្បាល់ រួច​យក​ទៅ​ស្ងោរ ឬ​ធ្វើ​នំ​ក្រៀប។ នំ​ម៉ាណា​មាន​រស​ជាតិ​ដូច​នំ​ដែល​គេ​ចៀន​ជា​មួយ​ប្រេង។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​លះបង់​ជីវិត ជូន​ទ្រង់​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​បរិសុទ្ធ​ដោយ‌សារ​សេចក្ដី​ពិត។


ពេល​ណា​ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ជា​អម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្តុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។


ពេល​នោះ​ជា​រដូវ​ចម្រូត ហើយ​ទឹក​ទន្លេ​យ័រដាន់​ជន់​លិច​ដល់​មាត់​ច្រាំង។ កាល​ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ទៅ​ដល់​ទន្លេ​យ័រដាន់ ហើយ​ពេល​ពួក​គេ​ដាក់​ជើង​ក្នុង​ទឹក​នៅ​មាត់​ច្រាំង


ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ ដ្បិត​តាំង​ពី​ដើម​រៀង​មក អ្នក​រាល់​គ្នា​មិន​ដែល​បាន​ដើរ​តាម​ផ្លូវ​នេះ​ឡើយ។ ប៉ុន្តែ មិន​ត្រូវ​ចូល​ទៅ​ជិត​ហិប​ជា​ដាច់​ខាត អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ពីរ​ពាន់​ហត្ថ​ពី​ហិប​នោះ»។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​ជា​អ៊ីមុាំ​ថា៖ «ចូរ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី ឆ្លង​ទៅ​មុន​ប្រជា‌ជន​ទៅ!»។ គេ​ក៏​សែង​ហិប​ឆ្លង​ទៅ​មុន​ប្រជា‌ជន។


ក្រោក​ឡើង ជម្រះ​ប្រជា‌ជន​ឲ្យ​បាន​បរិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​សម្រាប់​ថ្ងៃ​ស្អែក ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: អ៊ីស្រ‌អែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​ត​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ។


សាំយូ‌អែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​មក​ធ្វើ​គូរបាន​ជា​មួយ​ខ្ញុំ»។ សាំយូ‌អែល​ក៏​ធ្វើ​ពិធី​ជម្រះ​កាយ​ជូន​លោក​អ៊ីសាយ ព្រម​ទាំង​កូន​ប្រុសៗ​ឲ្យ​បាន​បរិសុទ្ធ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ធ្វើ​គូរបាន​ដែរ។