ទ្រង់បាននាំប្រជារាស្ត្ររបស់ទ្រង់ ចេញមកដោយអំណរសប្បាយ ទ្រង់បាននាំប្រជាជនដែលទ្រង់ បានជ្រើសរើសចេញមកដោយហ៊ោកញ្ជ្រៀវ។
យ៉ូស្វេ 24:5 - អាល់គីតាប បន្ទាប់មកយើងចាត់ម៉ូសា និងហារូនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាចដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ ហើយយើងវាយស្រុកនោះដោយគ្រោះកាច ដែលយើងបានធ្វើក្នុងចំណោមពួកគេ រួចយើងក៏នាំអ្នករាល់គ្នាចេញមក ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច ដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញក៏ចាត់ម៉ូសេ នឹងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ រួចឲ្យស្រុកនោះកើតមានសេចក្ដីវេទនា គឺជាការទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកនោះហើយ ក្រោយនោះ អញបាននាំឯងរាល់គ្នាចេញមក |
ទ្រង់បាននាំប្រជារាស្ត្ររបស់ទ្រង់ ចេញមកដោយអំណរសប្បាយ ទ្រង់បាននាំប្រជាជនដែលទ្រង់ បានជ្រើសរើសចេញមកដោយហ៊ោកញ្ជ្រៀវ។
ទ្រង់ប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីប ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ជនជាតិអ៊ីស្រអែលធ្វើដំណើរ ពីក្រុងរ៉ាមសែសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់អុលឡោះតាអាឡាក៏នាំគ្នាចាកចេញពីស្រុកអេស៊ីប។
នៅថ្ងៃកំណត់នោះ អុលឡោះតាអាឡានាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ព។
ឥឡូវនេះ យើងចាត់អ្នកឲ្យទៅជួបស្ដេចហ្វៀរ៉អ៊ូន។ ចូរទៅនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីប»។
ម៉ូសា និងហារូននេះហើយ ដែលបានទៅជួបស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ដើម្បីនាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប។
យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នា ចេញពីស្រុកអេស៊ីបមកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រក្រហម ទាំងមានរទេះចំបាំង និងទ័ពសេះមកជាមួយផង។