Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 24:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អញ​ក៏​ចាត់​ម៉ូសេ នឹង​អើរ៉ុន​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ រួច​ឲ្យ​ស្រុក​នោះ​កើត​មាន​សេចក្ដី​វេទនា គឺ​ជា​ការ​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​នោះ​ហើយ ក្រោយ​នោះ អញ​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​យើង​វាយ​ស្រុក​នោះ​ដោយ​គ្រោះ​កាច ដែល​យើង​បាន​ធ្វើ​ក្នុង​ចំណោម​ពួក​គេ រួច​យើង​ក៏​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បន្ទាប់​មក យើង​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​មក ហើយ​យើង​បាន​ប្រហារ​អ្នក​ស្រុក​អេស៊ីប ដោយ‌សារ​គ្រោះ​កាច ដែល​យើង​ធ្វើ​នៅ​ក្នុង​ចំណោម​ពួក​គេ រួច​យើង​នាំ​ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បន្ទាប់​មក​យើង​ចាត់​ម៉ូសា និង​ហារូន​ឲ្យ​មក ហើយ​យើង​បាន​ប្រហារ​អ្នក​ស្រុក​អេស៊ីប ដោយ‌សារ​គ្រោះ​កាច​ដែល​យើង​ធ្វើ​នៅ​ក្នុង​ចំណោម​ពួក​គេ រួច​យើង​នាំ​ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 24:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់​ចេញ​មក ដោយ​សេចក្ដី​រីក‌រាយ គឺ​ជា​ពួក​អ្នក​រើស​តាំង​របស់​ទ្រង់ ដោយ​ច្រៀង​បណ្តើរ


គឺ​ដល់​ទ្រង់​ដែល​បាន​ប្រហារ​ស្រុក​អេស៊ីព្ទ ចំ​លើ​អស់​ទាំង​កូន​ច្បង​របស់​គេ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ


រួច​ដល់​ផុត​ពី​៤៣០​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ដដែល​នោះ​ឯង ពួក​កក‌កុញ​របស់​ព្រះ‌យេហូវ៉ា​គេ​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ


ហើយ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា ទ្រង់​ក៏​នាំ​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​ពួក​កង​របស់​គេ។


ដូច្នេះ ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។


គឺ​ជា​អ្នក​ទាំង​២​នេះ​ដែល​បាន​ទូល​នឹង​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នេះ​ឯង។


អញ​បាន​នាំ​ពួក​ឪពុក​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ មក​ដល់​សមុទ្រ រួច​ពួក​សាសន៍​អេស៊ីព្ទ​គេ​ដេញ​តាម​ដោយ​រទេះ​ចំបាំង នឹង​ទ័ព​សេះ​រហូត​ដល់​សមុទ្រ​ក្រហម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម