យ៉ូស្វេ 15:55 - អាល់គីតាប បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងម៉ាអូន កើមែល ស៊ីភ យូថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងម៉ាអូន១ កើមែល១ ស៊ីភ១ យូថា១ |
ស្តេចអហាប់ក៏ទៅពិសា។ រីឯអេលីយ៉េសវិញ គាត់ឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំអុលឡោះតាអាឡាដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។
រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បងដែលត្រូវជាឪពុករបស់ស៊ីភ និងម៉ារីសា ដែលជាឪពុករបស់ហេប្រុន។
ស្តេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្តេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្តេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរជូននៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្តេចពេញចិត្តខាងវិស័យកសិកម្ម។
ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតអុលឡោះប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។
ហិមកា គារយ៉ាត-អើបា (គឺហេប្រូន) និងស៊ីអោរ គឺមានទាំងអស់ប្រាំបួនក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
អាឡាមេឡេក អាម៉ាដ មីសាល។ នៅទិសខាងលិច ព្រំប្រទល់នៃទឹកដីនេះទៅដល់ភ្នំកើមែល ដោយកាត់តាមស៊ីហោរ-លីបណាថ។
ក្រុងអាយីន និងវាលស្មៅនៅជុំវិញក្រុងយូថា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ប្រាំបួនក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន។
សាំយូអែលក្រោកពីព្រលឹម ធ្វើដំណើរទៅជួបស្តេចសូល តែគេជម្រាបគាត់ថា ស្តេចសូលទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្តេចផ្ទាល់ រួចហើយស្តេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីលកាល់។
ពួកគេក៏ចេញទៅមុនស្តេចសូល វិលត្រឡប់ទៅវាលរហោស្ថានស៊ីភវិញ។ ពេលនោះ ទត និងអស់អ្នកដែលនៅជាមួយគាត់ ស្ថិតនៅវាលរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។
ស្តេចសូលព្រមទាំងពលទាហាន ចេញទៅតាមរកទត។ មានគេប្រាប់ដំណឹងនេះដល់ទត គាត់ក៏ទៅពួននៅតាមផ្ទាំងថ្ម ក្នុងវាលរហោស្ថានម៉ាអូន។ កាលស្តេចសូលជ្រាបហើយ គាត់តាមរកទតនៅវាលរហោស្ថាននោះ។
នៅម៉ាអូន មានមហាសេដ្ឋីម្នាក់ ដែលមានដីធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។
ខ្ញុំដឹងថា លោកបានហៅគេមកកាត់រោមចៀម នៅផ្ទះលោក។ ពេលពួកគង្វាលរបស់លោកស្នាក់នៅជាមួយយើង យើងមិនដែលប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះពួកគេឡើយ ហើយក្នុងពេលដែលពួកគេស្នាក់នៅឯភូមិកើមែល នោះក៏មិនដែលបាត់បង់អ្វីដែរ។