Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 19:26 - អាល់គីតាប

26 អាឡា‌មេឡេក អាម៉ាដ មីសាល។ នៅ​ទិស​ខាង​លិច ព្រំ​ប្រទល់​នៃ​ទឹក​ដី​នេះ​ទៅ​ដល់​ភ្នំ​កើ‌មែល ដោយ​កាត់​តាម​ស៊ីហោរ-លីប‌ណាថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 អាឡា‌ម្លេក អាម្អាត និង​មីសាល។ នៅ​ខាង​លិចជាប់​នឹង​ភ្នំ​កើមែល និង​ស៊ីហោរ-លីប‌ណាថ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 អាឡា‌មេឡេក អាម៉ាដ មីសាល។ នៅ​ទិស​ខាង​លិច ព្រំ‌ប្រទល់​នៃ​ទឹក​ដី​នេះ​ទៅ​ដល់​ភ្នំ​កើមែល ដោយ​កាត់​តាម​ស៊ី‌ហោរ-‌លីប‌ណាថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 អាឡាម្លេក អាម្អាត នឹង​មីសាល រួច​ក៏​ដំរង់​ទៅ​ឯ​ខាង​លិច ដល់​ភ្នំ​កើមែល រហូត​ដល់​ស៊ីហោរ-លីប‌ណាត

សូមមើលជំពូក ចម្លង




យ៉ូស្វេ 19:26
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ សូម​ប្រមូល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​ជួប​ខ្ញុំ​នៅ​លើ​ភ្នំ​កើមែល ហើយ​ឲ្យ​ព្យាការី​របស់​ព្រះ​បាល ទាំង​បួន​រយ​ហា‌សិប​នាក់ និង​ព្យាការី​របស់​ព្រះ‌អាសេរ៉ា​ទាំង​បួន​រយ​នាក់ ដែល​បរិភោគ​រួម​តុ​នឹង​ម្ចាស់​ក្សត្រី​យេសិ‌បិល​មក​ជា​មួយ​ដែរ»។


ស្តេច​អហាប់​បាន​ចាត់​គេ​ឲ្យ​កោះ​ហៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ព្រម​ទាំង​ប្រមូល​ពួក​ព្យាការី​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​កើមែល។


ស្តេច​អហាប់​ក៏​ទៅ​ពិសា។ រីឯ​អេលី‌យ៉េស​វិញ គាត់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ដោយ​អោន​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ។


គាត់​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​កើមែល រួច​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។


ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ពួក​គេ​ទទួល​បាន​ក្រុង​ម៉ាសាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន ដូច​ភ្នំ​កើមែល។ សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។ ស្តេច​គាប់​ចិត្ត​នឹង ផ្នួង​សក់​របស់​អូន​ណាស់។


ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខ វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែង ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន ព្រៃ​ឈើ​ទៀត​ហើយ។


ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយ ដ្បិត​អុលឡោះ​ប្រទាន​ឲ្យ​ទឹក​ដី​នេះ រុង‌រឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជា‌ជន​នឹង​ឃើញ សិរី‌រុង‌រឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។


អ្នក​បាន​ប្រើ​ពួក​បម្រើ​របស់​អ្នក ឲ្យ​មក​ជេរ​អុលឡោះ។ អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ច្រើន អញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ អញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ។ អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេ ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។


ស្តេច​ដែល​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល ដោយ​យក​ភាព​នៅ​អស់‌កល្ប​របស់ ទ្រង់​ជា​សាក្សី​ថា៖ «តាបោរ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗ ហើយ​ភ្នំ​កើមែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណា ខ្មាំង​សត្រូវ​ពិត​ជា​មក​ដល់​យ៉ាង​នោះ​ដែរ។


បន្ទាប់​មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា


ទឹក​ដី​របស់​គេ​មាន​ក្រុង​ហែល‌កាថ ហាលី បេថែន អាក‌សាប


នៅ​ខាង​កើត ព្រំ​ប្រទល់​ឡើង​ទៅ​ដល់​បេតដា‌កូន ជាប់​នឹង​ទឹក​ដី​សាប់‌យូ‌ឡូន និង​ជ្រលង​ភ្នំ​យីប‌ថា‌អែល រួច​បត់​ទៅ​ទិស​ខាង​ជើង ដល់​បេត‌អេមេក និង​ណេយែល ហើយ​កាត់​តាម​ខាង​ឆ្វេង​ក្រុង​កាប៊ូល


ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេស៊ើរ គេ​ទទួល​បាន​ក្រុង​មីសាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាប់‌ដូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


សាំយូ‌អែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​ជួប​ស្តេច​សូល តែ​គេ​ជម្រាប​គាត់​ថា ស្តេច​សូល​ទៅ​កើ‌មែល ដើម្បី​សង់​ស្តូប​មួយ​សម្រាប់​ស្តេច​ផ្ទាល់ រួច​ហើយ​ស្តេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីល‌កាល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម