នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ស្តេចអម៉ាស៊ីយ៉ា ដូច្នេះស្តេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមស្តេច រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់ស្តេចនៅទីនោះ។
យ៉ូស្វេ 15:39 - អាល់គីតាប ឡាគីស បូសកាត់ អេក្លូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឡាគីស បូសកាត់ អេក្លុន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឡាគីស បូសកាត់ អេក្លូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាគីស១ បូសកាត់១ អេក្លុន១ |
នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ស្តេចអម៉ាស៊ីយ៉ា ដូច្នេះស្តេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមស្តេច រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់ស្តេចនៅទីនោះ។
ស្តេចហេសេគាជាស្តេចស្រុកយូដា ចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ខ្ញុំប្រព្រឹត្តខុសហើយ សូមកុំវាយខ្ញុំទៀតឡើយ។ ខ្ញុំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ស្តេច»។ ស្តេចស្រុកអាស្ស៊ីរីក៏បង្គាប់ឲ្យស្តេចហេសេគា ជាស្តេចស្រុកយូដាបង់ពន្ធ ជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។
ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងអ្នកបម្រើផ្ទាល់របស់ស្តេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ
មេទ័ពបានវិលទៅជួបស្តេចស្រុកអាស្ស៊ីរីវិញ ក្នុងពេលដែលគាត់កំពុងតែលើកទ័ពចេញពីក្រុងឡាគីសទៅវាយយកក្រុងលីបណា។
កាលស្តេចយ៉ូសៀសឡើងសោយរាជ្យ គាត់មានវ័យប្រាំបីឆ្នាំ ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេឌីដា ជាកូនរបស់លោកអដាយ៉ា ជាអ្នកស្រុកបូសកាថ។
ស្តេចអដូនី-សេដេក ជាស្តេចក្រុងយេរូសាឡឹមផ្ញើរាជសារទៅស្តេចហូហាំ ជាស្តេចក្រុងហេប្រូន ស្តេចពារ៉ាម ជាស្តេចក្រុងយ៉ារមូត ស្តេចយ៉ាភា ជាស្តេចក្រុងឡាគីស និងស្តេចដេបៀរជាស្តេចក្រុងអេក្លូនថា៖
បន្ទាប់មកទៀតយ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូលចាកចេញពីក្រុងឡាគីសឆ្ពោះទៅក្រុងអេក្លូន ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។