២ ពង្សាវតារក្សត្រ 18:14 - អាល់គីតាប14 ស្តេចហេសេគាជាស្តេចស្រុកយូដា ចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ខ្ញុំប្រព្រឹត្តខុសហើយ សូមកុំវាយខ្ញុំទៀតឡើយ។ ខ្ញុំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ស្តេច»។ ស្តេចស្រុកអាស្ស៊ីរីក៏បង្គាប់ឲ្យស្តេចហេសេគា ជាស្តេចស្រុកយូដាបង់ពន្ធ ជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ឯស្ដេចហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា៖ «ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់»។ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ស្ដេចហេសេគា ជាស្តេចស្រុកយូដា ឲ្យបង់ប្រាក់បីរយហាប និងមាសសាមសិបហាប។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ចាត់អ្នកនាំសារឲ្យទៅទូលស្ដេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ទូលបង្គំប្រព្រឹត្តខុសហើយ សូមកុំវាយទូលបង្គំទៀតឡើយ។ ទូលបង្គំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះករុណា»។ ស្ដេចស្រុកអាស្ស៊ីរីក៏បង្គាប់ឲ្យព្រះបាទហេសេគា ជាស្ដេចស្រុកយូដាបង់ពន្ធជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឯហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ ឲ្យហេសេគា ជាស្តេចស្រុកយូដា បង់ប្រាក់៣០០ហាប នឹងមាស៣០ហាប សូមមើលជំពូក |
អ្នកទទួលខុសត្រូវក្នុងវាំង ចៅហ្វាយក្រុង ពួកអះលីជំអះ និងពួកគ្រូបាធ្យាយចាត់គេ ឲ្យទៅជម្រាបលោកយេហ៊ូវថា៖ «យើងខ្ញុំជាអ្នកបម្រើរបស់លោក យើងខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ តាមតែលោកបង្គាប់។ យើងខ្ញុំមិនជ្រើសតាំងនរណាម្នាក់ជាស្តេចទេ សូមលោកប្រព្រឹត្តតាមតែលោកយល់ឃើញថាល្អចុះ!»។