សម្តេចអាប់សាឡុមរត់គេចខ្លួនទៅជ្រកនៅជាមួយស្តេចតាលម៉ាយ ជាបុត្ររបស់ស្តេចអាំមីហ៊ូដ និងជាស្តេចស្រុកកេស៊ួរី។ ក្នុងអំឡុងពេលនោះ ស្តេចទតកាន់ទុក្ខសម្តេចអាំណូនជាកូន។
យ៉ូស្វេ 12:5 - អាល់គីតាប ស្តេចអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូនក្រុងសាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ស្តេចស៊ីហុន ស្តេចក្រុងហេសបូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលសោយរាជ្យលើស្រុកភ្នំហ៊ើរម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាដមួយចំហៀងដែរ ទល់នឹងព្រំប្រទល់ស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូន ក្រុងសាល់កា និងស្រុកបាសានទាំងមូលរហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចក្រុងហេសបូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលសោយរាជ្យលើស្រុកភ្នំហ៊ើម៉ូន នឹងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំស្រុករបស់សាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាត១ចំហៀងដែរ ទល់នឹងព្រំស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន |
សម្តេចអាប់សាឡុមរត់គេចខ្លួនទៅជ្រកនៅជាមួយស្តេចតាលម៉ាយ ជាបុត្ររបស់ស្តេចអាំមីហ៊ូដ និងជាស្តេចស្រុកកេស៊ួរី។ ក្នុងអំឡុងពេលនោះ ស្តេចទតកាន់ទុក្ខសម្តេចអាំណូនជាកូន។
កាលខ្ញុំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ខ្ញុំបានបន់អុលឡោះតាអាឡាថា ប្រសិនបើទ្រង់ប្រោសប្រណីឲ្យខ្ញុំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ខ្ញុំនឹងធ្វើគូរបានជូនអុលឡោះតាអាឡា»។
លោកអេលីផាលេត ជាកូនរបស់លោកអហាសបៃ និងជាពូជពង្សរបស់ពួកម៉ាកាធី លោកអេលីយ៉ាម ជាកូនរបស់លោកអហ៊ីថូផែល អ្នកស្រុកគីឡោ
កូនទីពីរ នាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល កូនទីបី នាមអាប់សាឡុម ប្រសូតពីនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ស្តេចតាលម៉ាយ ស្តេចស្រុកកេសួរី
កាលពួកមេទាហាន និងពលទាហានទាំងអស់ដែលមិនបានចុះចូលកងទ័ពបាប៊ីឡូន ឮដំណឹងថា ស្តេចស្រុកបាប៊ីឡូនតែងតាំងលោកកេដាលា ឲ្យគ្រប់គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់ហ៊ូម៉េក ជាអ្នកស្រុកនេថូផា និងលោកយាសានាជាកូនរបស់ពួកម៉ាកាធី ព្រមទាំងពលទាហានរបស់ពួកគេ។
ពូជពង្សរបស់លោកកាដ រស់នៅក្បែរពូជពង្សរបស់រូបេនក្នុងស្រុកបាសាន និងរហូតដល់សាលកា។
ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា លោកយ៉ូហាណាន និងលោកយ៉ូណាថានជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ាជាកូនរបស់លោកថានហ៊ូមែត កូនៗរបស់លោកអេផាយ អ្នកស្រុកនថូផា និងលោកយេសានាជាកូនរបស់ពួកម៉ាកាទី ព្រមទាំងទាហានរបស់ពួកគេ។
អំបូរយ៉ាអ៊ារដែលត្រូវជាកូនរបស់លោកម៉ាណាសេ បានទទួលតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់ជនជាតិកេស៊ូរី និងម៉ាកាធី។ គេដាក់ឈ្មោះទឹកដីបាសានថា ស្រុកហាវ៉ុត–យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ។
ស្តេចក៏បានផ្ញើរាជសារទៅជនជាតិកាណាន នៅខាងកើត និងខាងលិចទន្លេយ័រដាន់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូស នៅតំបន់ភ្នំ និងជនជាតិហេវីនៅតំបន់ជើងភ្នំហ៊ើរម៉ូន ក្នុងស្រុកមីសប៉ា។
ជនជាតិអ៊ីស្រអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អើណូន រហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបា ទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្តេចនានា នៅស្រុកនោះដូចតទៅ:
និងស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូន ទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា
ទត និងអស់អ្នកដែលនៅជាមួយគាត់ នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើមជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។