យ៉ូស្វេ 12:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដែលសោយរាជ្យលើស្រុកភ្នំហ៊ើរម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាដមួយចំហៀងដែរ ទល់នឹងព្រំប្រទល់ស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះបាទអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូន ក្រុងសាល់កា និងស្រុកបាសានទាំងមូលរហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចក្រុងហេសបូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដែលសោយរាជ្យលើស្រុកភ្នំហ៊ើម៉ូន នឹងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំស្រុករបស់សាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាត១ចំហៀងដែរ ទល់នឹងព្រំស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន សូមមើលជំពូកអាល់គីតាប5 ស្តេចអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូនក្រុងសាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ស្តេចស៊ីហុន ស្តេចក្រុងហេសបូន។ សូមមើលជំពូក |
រីឯពួកមេទ័ពទាំងប៉ុន្មាន និងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលាឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលានៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានាមួយ យ៉ូហាណានជាកូនការាមួយ សេរ៉ាយ៉ាជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផាមួយ និងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីមួយ ព្រមទាំងពួកទាហានរបស់គេផង។