Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 3:14 - អាល់គីតាប

14 អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​ជន‌ជាតិ​កេស៊ូ‌រី និង​ម៉ាកា‌ធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត–យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យ៉ាអ៊ារ​ជា​កូន​ម៉ាណា‌សេ បាន​ចាប់​យក​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​កេស៊ូរី និង​ស្រុក​ម៉ាកាធី ហើយ​គាត់​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន តាម​ឈ្មោះ​របស់​ខ្លួន គឺ​ហាវ៉ុត-យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​ជន‌ជាតិ​កេស៊ូ‌រី និង​ម៉ាកា‌ធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត-‌យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី នឹង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 3:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ជន‌ជាតិ​អាំ‌ម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ទត​ខឹង​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់ ពី​ក្រុង​បេត‌រេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កង‌ទ័ព​របស់​ស្តេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។


សម្តេច​អាប់‌សាឡុម​រត់​គេច​ខ្លួន​ទៅ​ជ្រក​នៅ​ជា​មួយ​ស្តេច​តាល‌ម៉ាយ ជា​បុត្រ​របស់​ស្តេច​អាំមី‌ហ៊ូដ និង​ជា​ស្តេច​ស្រុក​កេស៊ួ‌រី។ ក្នុង​អំឡុង​ពេល​នោះ ស្តេច​ទត​កាន់​ទុក្ខ​សម្តេច​អាំ‌ណូន​ជា​កូន។


លោក​យ៉ូអាប់​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស្រុក​កេស៊ួ‌រី ហើយ​នាំ​សម្តេច​អាប់‌សាឡុម វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


លោក​អ៊ីរ៉ា ពី​អំបូរ​យ៉ា‌អៀរ ក៏​ជា​អ៊ីមុាំ​ផ្ទាល់​របស់​ស្តេច​ទត​ដែរ។


លោក​អេលី‌ផាលេត ជា​កូន​របស់​លោក​អហាស‌បៃ និង​ជា​ពូជ‌ពង្ស​របស់​ពួក​ម៉ាកា‌ធី លោក​អេលី‌យ៉ាម ជា​កូន​របស់​លោក​អហ៊ី‌ថូផែល អ្នក​ស្រុក​គីឡោ


កូន​ទី​ពីរ នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើ‌មែល កូន​ទី​បី នាម​អាប់‌សាឡុម ប្រសូត​ពី​នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ស្តេច​តាល‌ម៉ាយ ស្តេច​ស្រុក​កេសួ‌រី


គេ​នឹក​ក្នុង​ចិត្ត​ថា​គេហ‌ដ្ឋាន​របស់​គេ នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ លំ‌នៅ‌ដ្ឋាន​របស់​គេ​នៅ​គង់‌វង្ស ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​គេ​ដាក់​ឈ្មោះ​ដី‌ធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។


ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន និង​លោក​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ថានហ៊ូ‌មែត កូនៗ​របស់​លោក​អេផាយ អ្នក​ស្រុក​នថូ‌ផា និង​លោក​យេសា‌នា​ជា​កូន​របស់​ពួក​ម៉ាកា‌ទី ព្រម​ទាំង​ទាហាន​របស់​ពួក​គេ។


ពូជ‌ពង្ស​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណាសេ បាន​វាយ​លុក​ភូមិ​នានា ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​ហាវ៉ុត–‌យ៉ាអៀរ។


ខ្ញុំ​បាន​ប្រគល់​តំបន់​ភ្នំ​កាឡាដ​ដែល​នៅ​សល់ ព្រម​ទាំង​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន គឺ​តំបន់​អើកុប​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល ដែល​គេ​ហៅ​ថា ស្រុក​របស់​ពួក​រេផែម ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល។


នៅ​គ្រា​នោះ ពួក​យើង​ដណ្តើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្តេច​អុក គ្មាន​ក្រុង​ណា​មួយ​ដែល​ពួក​យើង​ពុំ​បាន​ដណ្តើម​យក​នោះ​ទេ គឺ​សរុប​ទាំង​អស់​មាន​ហុក​សិប​ក្រុង ស្ថិត​នៅ​តំបន់​អើកុប ក្នុង​ស្រុក​បាសាន ដែល​ស្តេច​អុក​គ្រប់​គ្រង។


ស្តេច​អុក​គ្រប់‌គ្រង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន​ក្រុង​សាល់កា និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​កេស៊ួរី និង​ស្រុក​ម៉ា‌កា‌ធី ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំ​ប្រទល់​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ស្តេច​ក្រុង​ហេស‌បូន។


ក៏​ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កេស៊ូរី និង​ជន‌ជាតិ​ម៉ាកាធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កេស៊ួរី និង​ជន‌ជាតិ​ម៉ា‌កា‌ធី​រស់​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម