បន្ទាប់មក ត្រូវតែងតាំងយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្តេចលើស្រុកអ៊ីស្រអែល រួចតែងតាំងអេលីយ៉ាសាក់ ជាកូនរបស់សាផាតនៅអេបិល-មហូឡា ឲ្យធ្វើជាណាពីជំនួសអ្នក។
យ៉ូស្វេ 1:1 - អាល់គីតាប ក្រោយពីម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ផុតទៅ អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេ ជាកូនរបស់លោកនូន និងជាអ្នកជំនួយការរបស់ម៉ូសាថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេជាកូនរបស់លោកនុន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានទទួលមរណភាពផុតទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងជាអ្នកជំនួយការរបស់លោកម៉ូសេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្រោយដែលម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេកូននុន ជាអ្នកជំនិតរបស់លោកថា |
បន្ទាប់មក ត្រូវតែងតាំងយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្តេចលើស្រុកអ៊ីស្រអែល រួចតែងតាំងអេលីយ៉ាសាក់ ជាកូនរបស់សាផាតនៅអេបិល-មហូឡា ឲ្យធ្វើជាណាពីជំនួសអ្នក។
ស្តេចយ៉ូសាផាតមានប្រសាសន៍ថា៖ «តើនៅទីនេះ គ្មានណាពីណាម្នាក់ដែលអាចឲ្យយើងទូរអាសួរអុលឡោះតាអាឡាទេឬ?»។ មេទ័ពអ៊ីស្រអែលម្នាក់ជម្រាបថា៖ «នៅទីនេះ មានអេលីយ៉ាសាក់ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់ណាពីអេលីយ៉េស»។
សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់ជំរំ រួចស្នាក់នៅក្នុងជំរំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។
ពេលនោះ យ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់ម៉ូសា តាំងពីយុវវ័យមកនិយាយថា៖ «លោកម្ចាស់សូមឃាត់អ្នកទាំងពីរទៅ!»។
ចំណែកឯម៉ូសា ដែលជាអ្នកបម្រើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសាមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។
នេះហើយជាឈ្មោះរបស់អស់អ្នកដែលម៉ូសាចាត់ឲ្យទៅសង្កេតមើលស្រុក។ ម៉ូសាបានដាក់ឈ្មោះលោកហូសេ ជាកូនរបស់លោកនូនថាយ៉ូស្វេ។
អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។
បុព្វបុរសរបស់យើងបានទទួលជំរំសក្ការៈតៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់យ៉ូស្វេ គឺជាជាតិសាសន៍ដែលអុលឡោះបានដេញចេញពីមុខពួកគេ។ ជំរំសក្ការៈនេះនៅគង់វង្សរហូតដល់ជំនាន់ទត។
ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសអ៊ីសា អុលឡោះបានត្រាស់ហៅខ្ញុំ ឲ្យធ្វើជាសាវ័ក និងជ្រើសរើសខ្ញុំ ឲ្យប្រកាសដំណឹងល្អរបស់ទ្រង់។
សហការីរបស់អ្នក គឺយ៉ូស្វេ ជាកូនរបស់នូន នឹងចូលទៅក្នុងស្រុក។ ដូច្នេះ ចូរពង្រឹងកម្លាំងរបស់គាត់ ព្រោះគាត់នឹងនាំជនជាតិអ៊ីស្រអែលចូលទៅកាន់កាប់ស្រុក ដែលជាចំណែកមត៌ករបស់ពួកគេ។
អុលឡោះតាអាឡាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនៅមុខអ្នក ទ្រង់នឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឲ្យអ្នកដណ្តើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នកដូចអុលឡោះតាអាឡាមានបន្ទូល។
ហើយក៏គ្មាននរណាម្នាក់អាចសំដែងអំណាច គួរឲ្យស្ញែងខ្លាច នៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល ដូចម៉ូសាដែរ។
ម៉ូសា ជាអ្នកបម្រើអុលឡោះតាអាឡា បានស្លាប់នៅទីនោះ គឺនៅក្នុងស្រុកម៉ូអាប់ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
យ៉ូស្វេ ជាកូនរបស់លោកនូន ពោរពេញដោយប្រាជ្ញាញាណ ដ្បិតម៉ូសាបានដាក់ដៃលើគាត់។ ជនជាតិអ៊ីស្រអែលនាំគ្នាស្តាប់បង្គាប់យ៉ូស្វេ ដោយធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់អុលឡោះ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស។ អុលឡោះចាត់ខ្ញុំឲ្យនាំអស់អ្នកដែលទ្រង់បានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ទ្រង់។
ខ្ញុំ យ៉ាកកូប ជាអ្នកបម្រើអុលឡោះ និងជាអ្នកបម្រើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស សូមជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។
រហូតដល់អុលឡោះតាអាឡាប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសម្រាកដូចអ្នករាល់គ្នាដែរ ហើយឲ្យពួកគេកាន់កាប់ស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យពួកគេ។ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់មកកាន់កាប់ស្រុក ដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាវិញ គឺស្រុកដែលម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡា បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់»។
«ម៉ូសាជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជាជនទាំងអស់ ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់ឲ្យពួកគេ។
ម៉ូសា ជាអ្នកបម្រើអុលឡោះតាអាឡា និងជនជាតិអ៊ីស្រអែល បានវាយប្រហារស្តេចទាំងពីរនាក់នេះ ហើយម៉ូសាជាអ្នកបម្រើអុលឡោះតាអាឡា ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទុកជាកម្មសិទ្ធិ។
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។