បន្ទាប់មក សូមទ្រង់មានបន្ទូល មកកាន់ខ្ញុំចុះ ខ្ញុំនឹងឆ្លើយតបវិញ ឬមួយសូមទុកឲ្យខ្ញុំនិយាយមុន រួចទើបទ្រង់ឆ្លើយតាមក្រោយក៏បាន។
យ៉ូប 9:16 - អាល់គីតាប ទោះបីទ្រង់ឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅទ្រង់ក៏ដោយ ក៏ខ្ញុំមិនជឿថា ទ្រង់ផ្ទៀង ស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើខ្ញុំបានអំពាវនាវ ហើយព្រះអង្គឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ព្រះអង្គបានទទួលស្ដាប់សំឡេងរបស់ខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាខ្ញុំបានអំពាវនាវ ហើយទ្រង់បានឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ទ្រង់បានទទួលស្តាប់សំឡេងរបស់ខ្ញុំដែរ |
បន្ទាប់មក សូមទ្រង់មានបន្ទូល មកកាន់ខ្ញុំចុះ ខ្ញុំនឹងឆ្លើយតបវិញ ឬមួយសូមទុកឲ្យខ្ញុំនិយាយមុន រួចទើបទ្រង់ឆ្លើយតាមក្រោយក៏បាន។
ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេរកជឿមិនបាន។ ពួកគេរង់ចាំខ្ញុំសំដែងចិត្តមេត្តាករុណាចំពោះពួកគេ។
ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ទ្រង់បានដែរ គឺខ្ញុំមានតែទូរអាសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
ទ្រង់វាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ ទ្រង់ធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន ដោយឥតហេតុផល។
ពេលអុលឡោះតាអាឡានាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។
នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ទ្រង់។
ម៉ូសាក៏នាំបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រអែល ប៉ុន្តែ ពួកគេមិនស្តាប់គាត់ឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។
សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ អ៊ីសាសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។
លោកគេឌានឆ្លើយតបវិញថា៖ «លោកអើយ ប្រសិនបើអុលឡោះតាអាឡានៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មាន ដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា អុលឡោះតាអាឡាបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ អុលឡោះតាអាឡាបោះបង់ចោលយើងហើយ ទ្រង់បានប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន!»។