Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 9:15 - អាល់គីតាប

15 ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹង ទ្រង់​បាន​ដែរ គឺ​ខ្ញុំ​មាន​តែ​ទូរអា​សូម​ចៅ‌ក្រម​របស់​ខ្ញុំ មេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទោះ​បើ​ខ្ញុំ​សុចរិត ក៏​ខ្ញុំ​មិនអាច​ទូល​ឆ្លើយ​នឹង​ព្រះ‌អង្គ​បាន​ដែរ គឺ​ខ្ញុំ​ត្រូវ​តែ​អង្វរ​សូម​សេចក្ដី​មេត្តា ពី​ចៅ‌ក្រម​របស់​ខ្ញុំ​វិញ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹង ព្រះអង្គ​បាន​ដែរ គឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំ មេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ខ្ញុំ សូម្បី​បើ​ខ្ញុំ​បាន​សុចរិត គង់​តែ​មិន​ហ៊ាន​ទូល​ឆ្លើយ​ដល់​ទ្រង់​ផង ខ្ញុំ​នឹង​អង្វរ​ដល់​ចៅ‌ក្រម​នៃ​ខ្ញុំ​វិញ

សូមមើលជំពូក ចម្លង




យ៉ូប 9:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទូរអា‌អង្វរ​អុលឡោះហើយ​ទ្រង់​ស្តាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្តេច​ទូរអា‌អង្វរ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្តេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ស្តេច​ម៉ាណា‌សេ​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន។


ប្រសិន​បើ​ខ្ញុំ​មាន​ទោស នោះ​ខ្ញុំ​ពិត​ជា​វេទនា​មិន​ខាន! ប្រសិន​បើ​ខ្ញុំ​សុចរិត នោះ​ក៏​ខ្ញុំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ ខ្ញុំ​ត្រូវ​អាម៉ាស់ ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។


ខ្ញុំ​នឹង​អង្វរ​អុលឡោះ​ថា: សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ! សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​ថា តើ​ទ្រង់​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ខ្ញុំ?


ពេល​អ្នក​ទូរអា‌អង្វរ​ទ្រង់ ទ្រង់​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ ហើយ​អ្នក​នឹង​ជូន​ជំនូន តាម​ពាក្យ​ដែល​លោក​បន់។


ខ្ញុំ​នឹង​ជជែក​តវ៉ា​ជា​មួយ​ទ្រង់ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ ពេល​នោះ ទ្រង់​ដែល​ជា​ចៅ‌ក្រម​របស់​ខ្ញុំ នឹង​ប្រកាស​ថា ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស​រហូត​ត​ទៅ។


ខ្ញុំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ខ្ញុំ​មិន​និយាយ​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ខ្ញុំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។


ប្រសិន​បើ​ខ្ញុំ​មាន​ទុក្ខ​ដូច​អ្នក​វិញ ខ្ញុំ​នឹង​ស្រែក​អង្វរ​អុលឡោះ ខ្ញុំ​លើក​យក​រឿង​ហេតុ​របស់​ខ្ញុំ មក​ជម្រាប​ជូន​ទ្រង់។


ចំណែក​ឯ​អ្នក​វិញ បើ​អ្នក​ស្វែង​រក​ទ្រង់ បើ​អ្នក​អង្វរ​ករ​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត


ទោះ​បី​ទ្រង់​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ទ្រង់​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ទ្រង់​ផ្ទៀង ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ដែរ។


ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ពាក្យ​សំដី​របស់​ខ្ញុំ​ដាក់​ទោស​ខ្ញុំ ទោះ​បី​ខ្ញុំ​ស្លូត​ត្រង់​ក្ដី ក៏​ពាក្យ​សំដី​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ខុស​ដែរ។


តើ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​មែន​ឬ? ទេ ខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ទេ! ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​ណាស់។


ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូរអា‌អង្វរ​ផង យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ គ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែង​ដែល​មាន​ទឹក​ហូរ ដ្បិត​យើង​ជា​ឪពុក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ស្ដាប់​ខ្ញុំ សូម​មើល​ក្រុង​បាក់​បែក ដែល​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ទ្រង់ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ចិត្ត​អាណិត‌អាសូរ​ដ៏​ធំ‌ធេង​របស់​ទ្រង់។


ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​អុលឡោះ​ជា​ម្ចាស់ ដើម្បី​ទូរអា​ទទូច​អង្វរ​ទ្រង់ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។


ដ្បិត​ក្នុង​ចិត្ដ​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្ដែ មិន​មែន​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សុចរិត មាន​តែ​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ​ដែល​វិនិច្ឆ័យ​ខ្ញុំ។


ទោះ​បី​គេ​ជេរ​ប្រមាថ​គាត់ ក៏​គាត់​មិន​តប​ត​ទៅ​គេ​វិញ​ដែរ គាត់​បាន​រង‌ទុក្ខ​លំបាក តែ​គាត់​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ គាត់​ផ្ញើ​ជីវិត​ទៅ​លើ​អុលឡោះ ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម