ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 4:21 - អាល់គីតាប

ពេល​ខ្សែ​ជីវិត​របស់​គេ​ត្រូវ​ដាច់ គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្សែ​ជ្រែង​របស់​គេ​ត្រូវ​ដាច់​ចេញ ហើយ​គេ​ក៏​ស្លាប់​ទៅ ឥត​ទាន់​បាន​ប្រាជ្ញា​ផង"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ខ្សែ​ជីវិត​របស់​គេ​ត្រូវ​ដាច់ គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្សែ​ជ្រែង​របស់​គេ​ត្រូវ​ដាច់​ចេញ ហើយ​គេ​ក៏​ស្លាប់​ទៅ ឥត​ទាន់​បាន​ប្រាជ្ញា​ផង។

សូមមើលជំពូក



យ៉ូប 4:21
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់ មិន​ស្គាល់​អុលឡោះ រមែង​ជួប​មហន្ត‌រាយ​បែប​នេះ​ឯង!»។


រស់​បាន​ច្រើន​ឆ្នាំ​មិន​ផ្ដល់​ឲ្យ​មនុស្ស មាន​ប្រាជ្ញា​ឡើយ ហើយ​មនុស្ស​ចាស់​ជរា ក៏​មិន​ស្គាល់​ការ​វិនិច្ឆ័យ​ដែរ។


ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែង គេ​នឹង​រលត់​វិញ្ញាណ​ទៅ ទាំង​អាប់​ប្រាជ្ញា។


មនុស្ស​ដែល​ស្អប់​អ្នក​នឹង​ត្រូវ​អាម៉ាស់ ហើយ​លំ‌នៅ​របស់​មនុស្ស​អាក្រក់​នឹង រលាយ​សូន្យ»។


ពេល​ទ្រង់​វាយ​ប្រដៅ​មនុស្ស​ណា​ម្នាក់ ដែល​បាន​ធ្វើ​ខុស ទ្រង់​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ ចូល​ចិត្ត​ត្រូវ​វិនាស​ហិន‌ហោច​ដូច​កណ្ដៀរ​ស៊ី​ដែរ។ ពិត​មែន​ហើយ ជីវិត​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ - សម្រាក


ទ្រង់​បាន​បង្កើត​ជីវិត​ខ្ញុំ​មក ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក​ គឺ​ជីវិត​ខ្ញុំ​ខ្លី​បំផុត​នៅ​ចំពោះ​ទ្រង់ ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ ប៉ុណ្ណោះ។ - សម្រាក


អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​កូន​ចៀម ដែល​យក​ទៅ​សម្លាប់។ អ្នក​គង្វាល ឃ្វាល​ហ្វូង​ចៀម​យ៉ាង​ណា មច្ចុរាជ​ក៏​នឹង​ឃ្វាល​ពួក​គេ​យ៉ាង​នោះ​ដែរ។ មនុស្ស​សុចរិត​នឹង​ជាន់​ឈ្លី​ពួក​គេ រូប​កាយ​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ហើយ​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច។


មនុស្ស​ដែល​មាន​កិត្តិយស​រុង‌រឿង តែ​មិន​យល់​អ្វី​សោះ​នោះ គេ​នឹង​បាត់​បង់​ទៅ​ដូច​សត្វ​តិរច្ឆាន​ដែរ។


គេ​នឹង​ត្រូវ​ស្លាប់ ព្រោះ​ខ្វះ​ការ​អប់រំ គេ​នឹង​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​លេលា​ហួស​ល្បត់​របស់​ខ្លួន។


អស់​អ្នក​ដែល​ឃើញ​អ្នក គេ​ខំ​ប្រឹង​សម្លឹង​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សួរ​គ្នា​ថា: “អ្នក​នេះ​ឬ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី និង​រំលំ​អាណា‌ចក្រ​ទាំង‌ឡាយ


ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅ ដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង មួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ​យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សម្រាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។


លុះ​ដល់​ថ្ងៃ​រះ​ពេញ​កំដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ​ដែល​ខ្លួន​ប្រព្រឹត្ដ​ដែរ។