អុលឡោះមុខជាលើកលែងទោសឲ្យគេ ដ្បិតម៉ាឡាអ៊ីកាត់អង្វរថា: “សូមដោះលែងអ្នកនេះទៅ កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ ខ្ញុំរកបានហេតុផល ដើម្បីរំដោះគេហើយ!”។
យ៉ូប 36:18 - អាល់គីតាប សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញអ្នក រហូតដល់ទៅមាក់ងាយទ្រង់ ហើយក៏កុំបណ្ដោយឲ្យសំណូកដ៏ច្រើន ទាក់ទាញអ្នកឲ្យវង្វេងដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំបីលោកទុកឲ្យសេចក្ដីក្រោធបណ្ដាលឲ្យ ទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញលោក រហូតដល់ទៅមាក់ងាយព្រះអង្គ ហើយក៏កុំបណ្ដោយឲ្យសំណូកដ៏ច្រើន ទាក់ទាញលោកឲ្យវង្វេងដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំបីលោកទុកឲ្យសេចក្ដីក្រោធបណ្តាលឲ្យទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ |
អុលឡោះមុខជាលើកលែងទោសឲ្យគេ ដ្បិតម៉ាឡាអ៊ីកាត់អង្វរថា: “សូមដោះលែងអ្នកនេះទៅ កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ ខ្ញុំរកបានហេតុផល ដើម្បីរំដោះគេហើយ!”។
ទ្រព្យសម្បត្តិរបស់អ្នកពុំអាចជួយអ្នក ឲ្យរួចពីភាពអាសន្នបានទេ រីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោក ក៏ពុំអាចជួយអ្នកបានដែរ។
ចូរគោរពបុត្រា ក្រែងអុលឡោះតាអាឡាខឹង ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា ដ្បិតកំហឹងរបស់ទ្រង់ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។ អ្នកណាជ្រកកោនក្រោមម្លប់បារមីទ្រង់ អ្នកនោះមានសុភមង្គលហើយ!
ទ្រង់មានបន្ទូលទៅកាន់ពួកគេ ដោយកំហឹង ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារកំហឹងដ៏ខ្លាំងរបស់ទ្រង់ ទ្រង់មានបន្ទូលថា៖
គឺមនុស្សដែលមានចិត្តកាចសាហាវ វាយធ្វើបាបប្រជាជនឥតស្រាកស្រាន្ត មនុស្សដែលមានចិត្តកំរោល ហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះ និងតាមព្យាបាទពួកគេឥតត្រាប្រណី។
«កូនមនុស្សអើយ! យើងនឹងដកជីវិតប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នក ក្នុងមួយប៉ប្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវសោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។
ពេលនោះ អុលឡោះមានបន្ទូលមកគាត់ថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ គាត់ឆ្លើយទ្រង់វិញថា៖ «អុលឡោះ ខ្ញុំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។
កាលយ៉ះយ៉ាឃើញពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីគាត់ គាត់និយាយទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីកំហឹងរបស់អុលឡោះ ដែលជិតមកដល់ដូច្នេះ?។
អុលឡោះសំដែងកំហឹងពីសូរ៉កាមក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ ទ្រង់ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ដ ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក
ក៏ប៉ុន្ដែ ដោយអ្នកមានចិត្ដរឹងរូស មិនព្រមកែប្រែចិត្ដគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃនៃកំហឹង ជាថ្ងៃដែលអុលឡោះនឹងសំដែងការវិនិច្ឆ័យទោសដោយយុត្ដិធម៌
សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យអុលឡោះខឹងនឹងពួកអ្នកប្រឆាំងទ្រង់។
គាត់បានលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយ ដែលអ៊ីសាបានបង្ហាញនៅពេលកំណត់។
ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម អ៊ីសាជាអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ ក៏បញ្ជាក់ប្រាប់យើងដែរ។