យ៉ូប 33:30 - អាល់គីតាប ដើម្បីនាំគេឲ្យចៀសផុតពីរណ្ដៅ ហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺ ដោយពន្លឺនៃមនុស្សរស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីនាំគេឲ្យចៀសផុតពីរណ្ដៅ ហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺដោយពន្លឺនៃមនុស្សរស់ |
អុលឡោះមុខជាលើកលែងទោសឲ្យគេ ដ្បិតម៉ាឡាអ៊ីកាត់អង្វរថា: “សូមដោះលែងអ្នកនេះទៅ កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ ខ្ញុំរកបានហេតុផល ដើម្បីរំដោះគេហើយ!”។
ទ្រង់បានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។
អៃយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ! សូមអ្នកនៅស្ងៀមទៅ ទុកឲ្យខ្ញុំនិយាយម្ដង!
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមមើលមកខ្ញុំ ហើយឆ្លើយតបនឹងខ្ញុំផង! សូមប្រទានកម្លាំងដល់ខ្ញុំ កុំទុកឲ្យខ្ញុំស្លាប់ឡើយ
ក៏គង់តែគេត្រូវចុះទៅជួបជុំ នឹងដូនតារបស់ខ្លួន ចៀសមិនផុត នៅក្នុងកន្លែងដែលគេពុំអាចមើល ឃើញពន្លឺទៀតឡើយ។
ដ្បិតទ្រង់បានរំដោះ ខ្ញុំឲ្យរួចពីស្លាប់ ជើងខ្ញុំនឹងមិនត្រូវជំពប់ដួលឡើយ ហើយខ្ញុំនឹងដើរនៅចំពោះអុលឡោះ ក្រោមពន្លឺដែលបំភ្លឺមនុស្សលោក។
ឥឡូវនេះ ចិត្តជូរចត់របស់ខ្ញុំ ប្រែមកជាចិត្តដ៏សុខសាន្ត ដ្បិតទ្រង់ផ្ទាល់គាប់ បំណងស្រង់ជីវិតខ្ញុំ ឲ្យចៀសផុតពីរណ្ដៅមច្ចុរាជ ទ្រង់លែងនឹកនាពីអំពើបាបរបស់ខ្ញុំ ទៀតហើយ។
ចំណែកឯអ្នកវិញ ដោយយល់ដល់ឈាមនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
អ៊ីសាមានប្រសាសន៍ទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំអ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។