យ៉ូប 33:21 - អាល់គីតាប រូបកាយរបស់គេកាន់តែស្គមទៅៗ នៅសល់តែស្បែក និងឆ្អឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាច់គេក៏ស្គមស្គាំងទៅ ពីមុនមើលមិនឃើញឆ្អឹងសោះ តែឥឡូវឃើញសុទ្ធតែឆ្អឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយរបស់គេកាន់តែស្គមទៅៗ នៅសល់តែស្បែក និងឆ្អឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាច់គេក៏ស្គាំងស្គមទៅ ហើយឆ្អឹងគេដែលពីដើមមើលមិនឃើញ នោះក៏លេចឡើងរគាម |
ទ្រង់មានប្រៀបលើគេជានិច្ច រួចធ្វើឲ្យគេក៏វិនាសសូន្យទៅ ទ្រង់បំផ្លាស់បំប្រែផ្ទៃមុខរបស់គេ ហើយដេញគេទៅឆ្ងាយពីទ្រង់។
ទ្រង់ឲ្យខ្ញុំនៅសល់តែ ស្បែក និងឆ្អឹង ដែលជាភស្តុតាង ឲ្យគេចោទប្រកាន់ថា ខ្ញុំមានកំហុស។
ពេលទ្រង់វាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ទ្រង់ធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក