Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 33:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 សាច់​គេ​ក៏​ស្គាំង‌ស្គមទៅ ហើយ​ឆ្អឹង​គេ​ដែល​ពី​ដើម​មើល​មិន​ឃើញ នោះ​ក៏​លេច​ឡើង​រគាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 សាច់​គេ​ក៏​ស្គម​ស្គាំង‌ទៅ ពី​មុន​មើល​មិន​ឃើញ​ឆ្អឹង​សោះ តែ​ឥឡូវឃើញ​សុទ្ធ​តែ​ឆ្អឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗ នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗ នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

សូមមើលជំពូក ចម្លង




យ៉ូប 33:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បើ​ទូលបង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស ហើយ​ដូច​ជា​អាវ ដែល​កន្លាត​បាន​កាត់​អស់​ហើយ​ផង។


ទ្រង់​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កំចាត់​គេ​ទៅ


គេ​ដឹង​ឈឺ​តែ​ចំពោះ​ខ្លួន​គេ ហើយ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​តែ​ចំពោះ​ចិត្ត​ខ្លួន​ប៉ុណ្ណោះ។


ក៏​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ជ្រួញ​សាច់ នោះ​ជា​ទី​បន្ទាល់​១ ហើយ​អាការៈ​ស្គាំង‌ស្គម​របស់​ទូលបង្គំ ក៏​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ទូលបង្គំ​ទៀត


ឆ្អឹង​ខ្ញុំ​នៅ​ជាប់​នឹង​ស្បែក ហើយ​នឹង​សាច់​ខ្ញុំ ខ្ញុំ​រួច​បាន​តែ​ជីវិត​ប៉ុណ្ណោះ


សាច់​ខ្ញុំ​ស្លៀក‌ពាក់​ដោយ​ដង្កូវ នឹង​ក្រមរ​ធូលី​ដី ស្បែក​ខ្ញុំ​ធ្លាយ​មក ហើយ​ក៏​គួរ​ខ្ពើម


កាល​ណា​ទ្រង់​វាយ​ប្រដៅ​ផ្ចាញ់‌ផ្ចាល​មនុស្ស ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ នោះ​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​លំអ​របស់​គេ​បាត់​ទៅ ដូច​ជា​មេ‌អំបៅ ពិត​ប្រាកដ​ជា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ឥត ប្រយោជន៍​ទទេ។ –បង្អង់


រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​រុះ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម