តើអស់លោកពោលពាក្យមិនត្រឹមត្រូវ ក្នុងនាមអុលឡោះ ហើយនិយាយពាក្យមិនពិត ក្នុងនាមទ្រង់កើតឬ?
យ៉ូប 27:4 - អាល់គីតាប នោះមាត់របស់ខ្ញុំនឹងមិនស្រដី ចេញមកនូវពាក្យអាក្រក់ ហើយអណ្ដាតរបស់ខ្ញុំ ក៏មិនថ្លែងពាក្យវៀចវេរដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្ដីអាក្រក់ ហើយអណ្ដាតខ្ញុំក៏មិនបញ្ចេញ ពាក្យភូតភរឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះមាត់របស់ខ្ញុំនឹងមិនស្រដី ចេញមកនូវពាក្យអាក្រក់ ហើយអណ្ដាតរបស់ខ្ញុំ ក៏មិនថ្លែងពាក្យវៀចវេរដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្ដីអាក្រក់ ហើយអណ្តាតខ្ញុំក៏មិនបញ្ចេញពាក្យភូតភរឡើយ |
តើអស់លោកពោលពាក្យមិនត្រឹមត្រូវ ក្នុងនាមអុលឡោះ ហើយនិយាយពាក្យមិនពិត ក្នុងនាមទ្រង់កើតឬ?
ប៉ុន្តែ ខ្ញុំពុំបានប្រព្រឹត្តអំពើឃោរឃៅទេ ហើយពាក្យទូរអារបស់ខ្ញុំ នៅតែបរិសុទ្ធដដែល។
ទោះបីខ្ញុំជាមនុស្សត្រឹមត្រូវ ក៏ទ្រង់ចាត់ទុកខ្ញុំជាមនុស្សកុហកដែរ របួសរបស់ខ្ញុំពុំអាចព្យាបាលបានទេ តែខ្ញុំពុំបានប្រព្រឹត្តអំពើបាបសោះឡើយ»។
អ្នករាល់គ្នាមិនស្គាល់អុលឡោះទេ រីឯខ្ញុំ ខ្ញុំស្គាល់អុលឡោះ ប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់អុលឡោះទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្ដែ ខ្ញុំស្គាល់អុលឡោះ ហើយកាន់តាមបន្ទូលរបស់ទ្រង់ថែមទៀតផង។
ខ្ញុំសូមបញ្ជាក់ ដោយមានសេចក្ដីពិតរបស់អាល់ម៉ាហ្សៀសនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្ដិយសខ្ញុំត្រង់ចំណុចនេះបានឡើយ។