Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 27:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​បបូរ​មាត់​ខ្ញុំ​នឹង​មិន​ពោល​សេចក្ដី​អាក្រក់ ហើយ​អណ្តាត​ខ្ញុំ​ក៏​មិន​បញ្ចេញ​ពាក្យ​ភូត‌ភរ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នោះ​បបូរ​មាត់​ខ្ញុំ​នឹង​មិន​ពោល​សេចក្ដី​អាក្រក់ ហើយ​អណ្ដាត​ខ្ញុំ​ក៏​មិន​បញ្ចេញ ពាក្យ​ភូត​ភរ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នោះ​មាត់​របស់​ខ្ញុំ​នឹង​មិន​ស្រដី ចេញ​មក​នូវ​ពាក្យ​អាក្រក់ ហើយ​អណ្ដាត​របស់​ខ្ញុំ ក៏​មិន​ថ្លែង​ពាក្យ​វៀច‌វេរ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នោះ​មាត់​របស់​ខ្ញុំ​នឹង​មិន​ស្រដី ចេញ​មក​នូវ​ពាក្យ​អាក្រក់ ហើយ​អណ្ដាត​របស់​ខ្ញុំ ក៏​មិន​ថ្លែង​ពាក្យ​វៀច‌វេរ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 27:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ​អី


ទោះ​បើ​ខ្ញុំ​គ្មាន​សេចក្ដី​អយុត្តិ‌ធម៌​នៅ​ក្នុង​ដៃ ហើយ​សេចក្ដី​អធិ‌ស្ឋាន​ខ្ញុំ​ជា​បរិសុទ្ធ​ក៏​ដោយ។


បើ​មិន​មែន​ដូច្នោះ​ទេ នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា ខ្ញុំ​កុហក ហើយ​ធ្វើ​ឲ្យ​សំដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន។


ពាក្យ​សំដី​ខ្ញុំ​នឹង​សំដែង​ចេញ ជា​សេចក្ដី​ទៀង​ត្រង់​នៃ​ចិត្ត​ខ្ញុំ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​និយាយ​យ៉ាង​ច្បាស់ ពី​សេចក្ដី​ដែល​ខ្ញុំ​ដឹង


ទោះ​បើ​លោក​សុចរិត គង់​តែ​បាន​រាប់​ជា​អ្នក​កំភូត​វិញ របួស​របស់​លោក​មើល​មិន​ជា​ទេ ទោះ​បើ​លោក​ឥត​ទោស​ក៏​ដោយ


ដូច្នេះ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ឲ្យ​ពេញ​ភ្នែក​ចុះ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ​នឹង​អ្នក​រាល់​គ្នា​ទេ


តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ឯ​ខ្ញុំៗ​ស្គាល់​ទ្រង់ បើ​ខ្ញុំ​ថា​មិន​ស្គាល់​ទ្រង់​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ភូត‌ភរ​ដូច​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ទ្រង់​ពិត ហើយ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង


ខ្ញុំ​ប្រាប់​ដោយ​នូវ​សេចក្ដី​ពិត​របស់​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្ដី​អំនួត​នេះ​ពី​ខ្ញុំ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម