ពេលមនុស្សម្នាដើរកាត់តាមនោះ ហើយធ្លាប់តែឃើញដំណាក់ដ៏ស្កឹមស្កៃ ពួកគេនឹងស្រឡាំងកាំង ហើយនឹកហួសចិត្តទាំងពោលថា “ហេតុអ្វីបានជាអុលឡោះតាអាឡាប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងដំណាក់នេះ?”។
យ៉ូប 27:23 - អាល់គីតាប អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ ហើយនាំគ្នាហួចចំអកឲ្យត្រង់កន្លែង ដែលគេធ្លាប់រស់នៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងឡាយទះដៃដាក់គេ ព្រមទាំងហួចចំអកឲ្យគេ ចេញពីកន្លែងរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ ហើយនាំគ្នាហួចចំអកឲ្យត្រង់កន្លែង ដែលគេធ្លាប់រស់នៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សទាំងឡាយទះដៃនឹងគេ ព្រមទាំងធ្វើស៊ីសស៊ូស បណ្តេញគេចេញពីកន្លែងទៅផង។ |
ពេលមនុស្សម្នាដើរកាត់តាមនោះ ហើយធ្លាប់តែឃើញដំណាក់ដ៏ស្កឹមស្កៃ ពួកគេនឹងស្រឡាំងកាំង ហើយនឹកហួសចិត្តទាំងពោលថា “ហេតុអ្វីបានជាអុលឡោះតាអាឡាប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងដំណាក់នេះ?”។
មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។
គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ គ្មាននរណាឃើញគេទៀតឡើយ គេនឹងរលាយសូន្យទៅ ដូចសុបិននិមិត្តនៅពេលយប់។
ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់ ពីលើអំពើបាបរបស់ខ្លួន គឺគាត់ពោលពាក្យប្រឆាំងនឹងអុលឡោះ ហើយបង្កឲ្យមានការសង្ស័យ ក្នុងចំណោមពួកយើង»។
ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។
យើងនឹងធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន ធ្វើឲ្យមនុស្សដែលឃើញ ស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ ស្រឡាំងកាំង ព្រោះតែឃើញគ្រោះកាច ដែលកើតមានដល់ទីក្រុង។
អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «ដោយអ្នកទះដៃ លោតកព្ឆោងយ៉ាងសប្បាយអស់ពីចិត្ត អ្នកត្រេកអរ ព្រោះឃើញទឹកដីអ៊ីស្រអែលហិនហោច ហើយមើលងាយពួកគេទៀតផង
អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យ អ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។
គ្មានអ្វីព្យាបាលអ្នកឲ្យជាសះស្បើយបានទេ ព្រោះអ្នកត្រូវរបួសធ្ងន់ធ្ងរពេក។ អស់អ្នកដែលឮដំណឹងអំពីមហន្តរាយរបស់អ្នក នឹងនាំគ្នាទះដៃអរ ដ្បិតមនុស្សគ្រប់ៗគ្នាសុទ្ធតែបានរងនូវ អំពើឃោរឃៅរបស់អ្នក។
មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា គ្មាននរណាផ្ទឹមស្មើនឹងខ្លួន បានក្លាយទៅជាទីស្មសាន ជាជំរកសត្វព្រៃ។ អស់អ្នកដែលដើរកាត់តាមនោះ នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។
សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។