ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 22:5 - អាល់គីតាប

ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​អ្នក និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សម្បើម​ទេ​ឬ? ហើយ​អំពើ​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​លោក និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សំបើម​វិញ​ទេ​ឬ​អី ហើយ​សេចក្ដី​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ

សូមមើលជំពូក



យ៉ូប 22:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​អ្នក​បោះ​បង់​ចោល​អំពើ​អាក្រក់ ដែល​អ្នក​ប្រព្រឹត្ត ហើយ​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​លំ‌នៅ​របស់​អ្នក


សូម​ទ្រង់​ថ្លែង​ប្រាប់​អ្នក​ពី​អាថ៌‌កំបាំង នៃ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ដែល​ខ្ពស់​លើស​ការ​យល់​ដឹង​របស់​មនុស្ស ពេល​នោះ អ្នក​នឹង​ដឹង​ថា អុលឡោះ​បំភ្លេច​ចោល​នូវ​កំហុស​មួយ​ផ្នែក របស់​អ្នក។


ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់ ហើយ​ក៏​ស្គាល់​ការ​រិះ‌គិត​របស់​អស់​លោក ចំពោះ​ខ្ញុំ​ដែរ។


កាល​មិត្ត‌ភក្ដិ​ទាំង​បី​នាក់​របស់​អៃយ៉ូប ឃើញ​គាត់​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ទៅ​គាត់​វិញ។


ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្តើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​អៃយ៉ូប ព្រោះ​អៃយ៉ូប​ប្រកាន់​ថា​ខ្លួន​គាត់​សុចរិត​នៅ​ចំពោះ​អុលឡោះ។


គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​អៃយ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​អៃយ៉ូប​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​អុលឡោះ​មាន​កំហុស​មែន។


ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់ លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ ចៀស​មិន​ផុត​ឡើយ។


គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុស ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ អចេតនា​នោះ​បាន​ឡើយ សូម​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ នូវ​កំហុស​ណា​ដែល​ខ្ញុំ​មើល មិន​ឃើញ​នោះ​ផង។


មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ខ្ញុំ កំហុស​របស់​ខ្ញុំ​ផ្ទាល់​បាន​តាម​យាយី​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ កំហុស​ខ្ញុំ​មាន​ចំនួន​ច្រើន​ជាង សរសៃ​សក់​របស់​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​លែង​មាន​កម្លាំង ប្រឈម​មុខ​ទៀត​ហើយ។