ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 21:2 - អាល់គីតាប

«សូម​អស់​លោក​ត្រង‌ត្រាប់ ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង ដ្បិត​ខ្ញុំ​មិន​ចង់​បាន​ការ​សំរាល​ទុក្ខ​អ្វី​ផ្សេង​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«សូម​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ខ្ញុំ​សិន ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ទុក្ខ​ត្រឹម​ប៉ុណ្ណេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«សូម​អស់​លោក​ត្រង‌ត្រាប់ ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង ដ្បិត​ខ្ញុំ​មិន​ចង់​បាន​ការ​សម្រាល​ទុក្ខ​អ្វី​ផ្សេង​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ខ្ញុំ​សិន ឲ្យ​ខ្ញុំ​បានក្សាន្ត​ទុក្ខ​ត្រឹម​ប៉ុណ្ណេះ

សូមមើលជំពូក



យ៉ូប 21:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អស់​លោក​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​នឹង​ថ្លែង សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ពន្យល់!


ឥឡូវ​នេះ សូម​មេត្តា​ត្រង‌ត្រាប់​ស្ដាប់ ពាក្យ​តវ៉ា​របស់​ខ្ញុំ​សិន។


អុលឡោះ​ឲ្យ​យើង​ខ្ញុំ​មក សំរាល​ទុក្ខ​អ្នក ដោយ​ពាក្យ​សំដី​ទន់‌ភ្លន់ តើ​ប៉ុន​ហ្នឹង​ហើយ អ្នក​យល់​ថា​មិន​ល្មម​ឬ?


«សេចក្ដី​បែប​នេះ ខ្ញុំ​ធ្លាប់​ឮ ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ អស់​លោក​មក​ជួយ​សំរាល​ទុក្ខ តែ​បែរ​ជា​នាំ​ឲ្យ​អំពល់​ទុក្ខ​ទៅ​វិញ!


«តើ​អ្នក​រាល់​គ្នា​ទ្រាំ​ស្ដាប់​ពាក្យ​សំដី​បែប​នេះ ដល់​ពេល​ណា​ទៀត? ចូរ​ពិចារណា​ឡើង នោះ​យើង​នឹង​ពិភាក្សា​គ្នា។


អៃយ៉ូប​ឆ្លើយ​វិញ​ថា៖


សូម​ទ្រាំ​ស្ដាប់​ខ្ញុំ​និយាយ​សិន ពេល​ណា​ខ្ញុំ​និយាយ​ចប់ សឹម​ចំអក​ឲ្យ​ខ្ញុំ។


អៃយ៉ូប​អើយ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង នៅ​ពេល​នេះ​ចុះ សូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ!


«អស់​អ្នក​ដែល​មាន​ប្រាជ្ញា​អើយ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​បរិយាយ! អស់​អ្នក​ដែល​ចេះ​ដឹង​អើយ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ!


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង រក​អាហារ​ដែល​មិន​អាច​ចំអែត​ក្រពះ​ដូច្នេះ? ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ដែល​យើង​បាន​ស្ដាប់​ឲ្យ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។


ពេល​លោក​យ៉ូថាម​ទទួល​ដំណឹង​នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កេរិ‌ស៊ីម ទាំង​ស្រែក​យ៉ាង​អស់​ទំហឹង​ថា៖ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ក្រុង​ស៊ីគែម​អើយ សូម​ស្តាប់​ខ្ញុំ ហើយ​សូម​អុលឡោះ​ស្តាប់ អ្នក​រាល់​គ្នា​ដែរ!