«តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសំដីបែបនេះ ដល់ពេលណាទៀត? ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។
យ៉ូប 19:2 - អាល់គីតាប «តើអស់លោកធ្វើឲ្យ ខ្ញុំកើតទុក្ខគ្រាំគ្រា ហើយកំទេចខ្ញុំ ដោយពាក្យសំដីដូច្នេះដល់កាលណាទៀត? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើអ្នករាល់គ្នាធ្វើទុក្ខដល់ព្រលឹងខ្ញុំ ហើយជាន់ឈ្លីខ្ញុំដោយពាក្យសម្ដី ដល់កាលណាទៀត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «តើអស់លោកធ្វើឲ្យ ខ្ញុំកើតទុក្ខគ្រាំគ្រា ហើយកម្ទេចខ្ញុំ ដោយពាក្យសម្ដីដូច្នេះដល់កាលណាទៀត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នានឹងធ្វើទុក្ខដល់ព្រលឹងខ្ញុំ ហើយឈ្លីឈ្លក់ខ្ញុំដោយពាក្យសំដីដល់កាលណាទៀត |
«តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសំដីបែបនេះ ដល់ពេលណាទៀត? ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។
អស់លោកផ្ចាញ់ផ្ចាលខ្ញុំដប់ដងទៅហើយ តើអស់លោកមិនចេះខ្មាស ដោយធ្វើបាបខ្ញុំបែបនេះទេឬ?
អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារ ទាំងអស់គ្នាដូច្នេះ?
«ខ្ញុំសូមស្បថក្នុងនាមអុលឡោះ ដែលនៅអស់កល្បជានិច្ច! ទ្រង់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានធ្វើ ឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។
«តើអ្នកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណា? តើអ្នកបញ្ចេញពាក្យសំដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត?
ឱអុលឡោះតាអាឡាជាម្ចាស់អើយ តើទ្រង់នៅតែភ្លេចខ្ញុំ ដល់ពេលណា? តើទ្រង់នៅតែមិនព្រមមើល មកខ្ញុំដល់កាលណាទៀត?
ខ្មាំងសត្រូវនាំគ្នាជេរប្រមាថខ្ញុំ ធ្វើឲ្យខ្ញុំឈឺចុកចាប់សព្វសព៌ាង្គកាយ គេចេះតែពោលមកខ្ញុំគ្រប់ពេល គ្រប់វេលាថា «តើអុលឡោះជាម្ចាស់របស់ឯងនៅឯណា?»។
ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
មាត់របស់គេពោរពេញទៅដោយ ពាក្យសំដីអាក្រក់ ពាក្យសំដីរបស់គេប្រៀបបាននឹងដាវ គេគិតថា គ្មាននរណាស្ដាប់ឮទេ?
អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសំដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។
ស្លាប់ ឬរស់ ព្រោះតែសំដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសំដីរបស់ខ្លួន។
អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថាៈ «ឱអុលឡោះដ៏ជាចៅហ្វាយ អុលឡោះដ៏វិសុទ្ធ និងស្មោះត្រង់អើយ! តើពេលណាទ្រង់រកយុត្ដិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។
ដោយនាងដេលីឡាចេះតែនិយាយរំអុកបែបនេះជារៀងរាល់ថ្ងៃ លោកសាំសុនក៏ធុញថប់ស្ទើរស្លាប់