សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
យ៉ូប 19:19 - អាល់គីតាប អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា ប្រឆាំងនឹងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមិត្តសម្លាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា ប្រឆាំងនឹងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមិត្រសំឡាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ |
សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំ ពេលខ្ញុំងើបឈរឡើង នោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។
មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងខ្ញុំ មិនហ៊ានចូលជិតខ្ញុំទេ ព្រោះខ្លាចដំបៅរបស់ខ្ញុំ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំ ក៏ឈរនៅឆ្ងាយពីខ្ញុំដែរ។
ចំពោះទ្រង់វិញ ឱអុលឡោះតាអាឡាអើយ សូមប្រណីមេត្តាខ្ញុំ សូមប្រោសខ្ញុំឲ្យបានជាឡើងវិញផង នោះខ្ញុំនឹងតបស្នងទៅខ្មាំងសត្រូវ ឲ្យសមនឹងអំពើរបស់គេ។
សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ខ្ញុំ គឺអ្នកដែលខ្ញុំទុកចិត្ត ហើយជាអ្នកដែលបរិភោគអាហារ រួមជាមួយខ្ញុំ ក៏ប្រឆាំងនឹងខ្ញុំដែរ ។
ទ្រង់បានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងខ្ញុំចេញឆ្ងាយពីខ្ញុំ ទ្រង់ធ្វើឲ្យអ្នកទាំងនោះខ្ពើមខ្ញុំ ខ្ញុំគេចពីស្លាប់មិនរួចឡើយ។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រាមនុស្សឬអី?»។