Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 19:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពួក​មិត្ត​សម្លាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំ អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នា ប្រឆាំង​នឹង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ពួក​មិត្រ​សំឡាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំ អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នា ប្រឆាំង​នឹង​ខ្ញុំ។

សូមមើលជំពូក ចម្លង




យ៉ូប 19:19
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្ត​សម្លាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំ​អស់​ហើយ


ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា​និយាយ​បង្កាច់​ខ្ញុំ។


គឺ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​វេទនា​របស់​ខ្ញុំ ហើយ​ក៏​ស្លុត​ក្នុង​ចិត្ត។


មិត្ត​សម្លាញ់ និង​គូកន​ទូល‌បង្គំ គេ​ឈរមើលទុក្ខ​វេទនា​របស់​ទូល‌បង្គំពី​ចម្ងាយ ហើយ​បង​ប្អូន​របស់​ទូល‌បង្គំ ក៏​ឈរ​នៅឆ្ងាយ​ដែរ។


ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​លើក​ទូល‌បង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​ដល់​គេ​វិញ!


សូម្បីតែ​មិត្ត​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ ជា​អ្នក​ដែល​ទូល‌បង្គំ​បាន​ទុក​ចិត្ត ហើយ​បាន​បរិ‌ភោគ​អាហារ​របស់​ទូល‌បង្គំ ក៏​បាន​លើក​កែង​ជើង​ទាស់នឹង​ទូល‌បង្គំ​ដែរ ។


គូកនរបស់​ខ្ញុំ​បាន​លូក​ដៃ ទាស់​នឹង​មិត្តសម្លាញ់​ខ្លួន គេ​បាន​ក្បត់ពាក្យ​សន្យា របស់​ខ្លួន។


៙ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យគូកន​របស់​ទូល‌បង្គំ គេច​មុខ​ពីទូល‌បង្គំ ក៏​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ត្រឡប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​គេ ទូល‌បង្គំ​ត្រូវ​បង្ខាំង មិន​អាច​គេច​ចេញ​បាន​ឡើយ។


តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​មួយ​ខ្សឺត​ដូច្នេះ​ឬ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម