ពាក្យព្រោកប្រាជ្ញរបស់អ្នក មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។ បើអ្បកមើលងាយគេ គេក៏ធ្វើឲ្យអ្នកអាម៉ាស់មុខវិញដែរ។
យ៉ូប 17:2 - អាល់គីតាប ជនមើលងាយស្ថិតនៅជុំវិញខ្ញុំ ពាក្យចំអករបស់ពួកគេធ្វើឲ្យខ្ញុំ ដេកមិនលក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅជុំវិញខ្ញុំមានសុទ្ធតែមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុក របស់គេជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនមើលងាយស្ថិតនៅជុំវិញខ្ញុំ ពាក្យចំអករបស់ពួកគេធ្វើឲ្យខ្ញុំ ដេកមិនលក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅជាមួយនឹងខ្ញុំមានសុទ្ធតែជាមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុករបស់គេជានិច្ច។ |
ពាក្យព្រោកប្រាជ្ញរបស់អ្នក មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។ បើអ្បកមើលងាយគេ គេក៏ធ្វើឲ្យអ្នកអាម៉ាស់មុខវិញដែរ។
ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យ ខ្ញុំអង្វររកអុលឡោះសូមចម្លើយពីទ្រង់ តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្តី ក៏ត្រូវគេមើលងាយដែរ។
ប្រសិនបើទ្រង់ពិនិត្យពិច័យមើលអស់លោក តើទ្រង់អាចឃើញការល្អ នៅក្នុងអស់លោកឬទេ? តើអ្នកនឹកស្មានថាអាចបញ្ឆោតអុលឡោះ ដូចបញ្ឆោតមនុស្សឬ?
មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ ខ្ញុំស្រែកអង្វរអុលឡោះទាំងបង្ហូរទឹកភ្នែក។
អុលឡោះធ្វើឲ្យប្រជាជនទាំងឡាយ យករឿងខ្ញុំទៅនិយាយលេងសើច ពួកគេស្តោះទឹកមាត់ដាក់មុខខ្ញុំ។
អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារ ទាំងអស់គ្នាដូច្នេះ?
គាត់នឹងមានសុភមង្គលជានិច្ច ហើយពូជពង្សរបស់គាត់ នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។
អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់អុលឡោះដ៏មានអំណាចលើអ្វីៗទាំងអស់។