គឺទ្រង់ឃ្លាំមើលខ្ញុំ ក្រែងលោខ្ញុំប្រព្រឹត្តអំពើបាប ហើយទ្រង់មិនព្រមលើកលែងទោស ឲ្យខ្ញុំទាល់តែសោះ។
យ៉ូប 14:16 - អាល់គីតាប នៅពេលនោះ ទ្រង់មើលថែទាំជំហាន របស់ខ្ញុំ ហើយមិនគិតគូរពីអំពើបាបរបស់ខ្ញុំទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយ៉ាងនោះ ព្រះអង្គនឹងមិនរាប់ អស់ទាំងជំហានរបស់ទូលបង្គំទេ ហើយក៏មិនត្រួតមើលអស់ទាំងអំពើបាប របស់ទូលបង្គំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនោះ ព្រះអង្គមើលថែទាំជំហាន របស់ទូលបង្គំ ហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសព្វថ្ងៃនេះ ទ្រង់រាប់អស់ទាំងជំហានទូលបង្គំវិញ តើទ្រង់មិនត្រួតមើលអស់ទាំងអំពើបាបរបស់ទូលបង្គំផងទេឬអី |
គឺទ្រង់ឃ្លាំមើលខ្ញុំ ក្រែងលោខ្ញុំប្រព្រឹត្តអំពើបាប ហើយទ្រង់មិនព្រមលើកលែងទោស ឲ្យខ្ញុំទាល់តែសោះ។
ទ្រង់ចង់យកខ្នោះមកដាក់ជើងខ្ញុំ ទ្រង់ឃ្លាំមើលអ្វីៗទាំងអស់ ដែលខ្ញុំប្រព្រឹត្ត សូម្បីតែដានជើងខ្ញុំ ក៏ទ្រង់តាមពិនិត្យមើលដែរ។
អ្វីៗដែលមនុស្សលោកប្រព្រឹត្ត អុលឡោះតាអាឡាជ្រាបទាំងអស់ ទ្រង់មើលឃើញកិរិយាមារយាទរបស់គេ។
គម្រោងការរបស់ទ្រង់ប្រសើរពន់ពេកក្រៃ ហើយទ្រង់អាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ទ្រង់ពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយទ្រង់សងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។