Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 14:15 - អាល់គីតាប

15 ពេល​នោះ ទ្រង់​ហៅ​ខ្ញុំ ខ្ញុំ​នឹង​ឆ្លើយ​ទៅ​ទ្រង់​វិញ ហើយ​ទ្រង់​មុខ​ជា​រីក‌រាយ​នឹង​ខ្ញុំ ដែល​ជា​ស្នា​ដៃ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​នឹង​ហៅ ហើយ​ទូល‌បង្គំ​នឹង​ទូល​តប ព្រះ‌អង្គ​នឹង​មាន​បំណង​ព្រះ‌ហឫ‌ទ័យ ដល់​ស្នា​ដៃ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពេល​នោះ ព្រះអង្គ​ហៅ​ទូលបង្គំ ទូលបង្គំ​នឹង​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ហើយ​ព្រះអង្គ​មុខ​ជា​រីក‌រាយ​នឹង​ទូលបង្គំ ដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​ទ្រង់​នឹង​ហៅ ហើយ​ទូលបង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ‌ហឫទ័យ​ដល់​ស្នាដៃ​ដែល​ទ្រង់​បាន​ធ្វើ

សូមមើលជំពូក ចម្លង




យ៉ូប 14:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ទ្រង់​សង្កត់‌សង្កិន​ខ្ញុំ ហើយ​បោះ​បង់​ចោល​ស្នា​ដៃ​របស់​ទ្រង់ រួច​បែរ​ជា​ជួយ​ជ្រោម‌ជ្រែង​ផែន​ការ របស់​មនុស្ស​អាក្រក់​ទៅ​វិញ?


ទ្រង់​បាន​សូន​ខ្ញុំ និង​បង្កើត​ខ្ញុំ ដោយ‌សារ​អំណាច​របស់​ទ្រង់​ផ្ទាល់ តែ​ទ្រង់​បែរ​ចង់​រំលាយ​ខ្ញុំ​ទៅ​វិញ!


បន្ទាប់​មក សូម​ទ្រង់​មាន​បន្ទូល មក​កាន់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឆ្លើយ​តប​វិញ ឬ​មួយ​សូម​ទុក​ឲ្យ​ខ្ញុំ​និយាយ​មុន រួច​ទើប​ទ្រង់​ឆ្លើយ​តាម​ក្រោយ​ក៏​បាន។


ប្រសិន​បើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​រស់​ឡើង​វិញ​បាន នោះ​ខ្ញុំ​នឹង​នៅ​រង់‌ចាំ​គ្រប់​ពេល​វេលា រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ដ៏​វេទនា​នេះ។


តើ​ទ្រង់​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ និង​លុប​លាង​កំហុស​របស់​ខ្ញុំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរ ទ្រង់​នឹង​រក​ខ្ញុំ តែ​ខ្ញុំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ខ្ញុំ តាម​បន្ទូល​សន្យា ទ្រង់​ប្រកប​ដោយ​ចិត្ត មេត្តា‌ករុណា​ជា‌និច្ច។ សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ទ្រង់ បាន​បង្កើត​មក​នោះ​ឡើយ!


បន្ទាប់​មក ទើប​អ៊ីសា‌ជាអម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ ឲ្យ​ឡើង​ទៅ​ក្នុង​ពពក ជា​មួយ​បង​ប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​អ៊ីសា​ក្នុង​អាកាស​វេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​រហូត​ត​ទៅ។


ហេតុ​នេះ អស់​អ្នក​ដែល​រង‌ទុក្ខ​លំបាក ស្រប​តាម​បំណង​អុលឡោះ ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ដែល​ស្មោះ​ត្រង់។


ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ដ​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​គាត់​មក​យ៉ាង​រុង​រឿង ហើយ​ពេល​គាត់​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​មុខ​គាត់​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម