Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 14:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នៅ​ពេល​នោះ ព្រះអង្គ​មើល​ថែ​ទាំ​ជំហាន របស់​ទូលបង្គំ ហើយ​មិន​គិត‌គូរ​ពី​អំពើ​បាប​របស់​ទូលបង្គំ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​យ៉ាង​នោះ ព្រះ‌អង្គ​នឹង​មិន​រាប់ អស់​ទាំង​ជំហាន​របស់​ទូល‌បង្គំ​ទេ ហើយ​ក៏​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប របស់​ទូល‌បង្គំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​សព្វ​ថ្ងៃ​នេះ ទ្រង់​រាប់​អស់​ទាំង​ជំហាន​ទូលបង្គំ​វិញ តើ​ទ្រង់​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ​ផង​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

16 នៅ​ពេល​នោះ ទ្រង់​មើល​ថែ​ទាំ​ជំហាន របស់​ខ្ញុំ ហើយ​មិន​គិត‌គូរ​ពី​អំពើ​បាប​របស់​ខ្ញុំ​ទេ។

សូមមើលជំពូក ចម្លង




យ៉ូប 14:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះអង្គ​ឃ្លាំ​មើល​ទូលបង្គំ ក្រែង​លោ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប ហើយ​ព្រះអង្គ​មិន​ព្រម​លើក‌លែង​ទោស ឲ្យ​ទូលបង្គំ​ទាល់​តែ​សោះ។


បាន​ជា​ព្រះអង្គ​ស្វែង​រក​កំហុស​របស់​ទូលបង្គំ ហើយ​រុក‌រក​អំពើ​បាប​របស់​ទូលបង្គំ​ដូច្នេះ?


ព្រះអង្គ​ចង់​យក​ខ្នោះ​មក​ដាក់​ជើង​ទូលបង្គំ ព្រះអង្គ​ឃ្លាំ​មើល​អ្វីៗ​ទាំង​អស់ ដែល​ទូលបង្គំ​ប្រព្រឹត្ត សូម្បី​តែ​ដាន​ជើង​ទូលបង្គំ ក៏​ព្រះអង្គ​តាម​ពិនិត្យ​មើល​ដែរ។


ព្រះ‌ជាម្ចាស់​ជ្រាប​គ្រប់​ផ្លូវ​ដែល​ខ្ញុំ​ដើរ ហើយ​ព្រះអង្គ​រាប់​ជំហាន​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។


ព្រះអង្គ​ដាក់​ខ្នោះ​ជើង​ខ្ញុំ ព្រះអង្គ​ឃ្លាំ​មើល​គ្រប់​សកម្ម‌ភាព​របស់​ខ្ញុំ”។


ព្រះ‌ជាម្ចាស់​ទត​មើល​ផ្លូវ​ដែល​មនុស្ស​ដើរ ព្រះអង្គ​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។


គេ​ឃុប‌ឃិត​គ្នា​ចាំ​ឃ្លាំ​មើល និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។


អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ព្រះ‌អម្ចាស់​ជ្រាប​ទាំង​អស់ ព្រះអង្គ​ទត​ឃើញ​កិរិយា​មារយាទ​របស់​គេ។


គម្រោង‌ការ​របស់​ព្រះអង្គ​ប្រសើរ​ពន់​ពេក​ក្រៃ ហើយ​ព្រះអង្គ​អាច​នឹង​សម្រេច​គម្រោង‌ការ​ទាំង​នោះ​បាន។ ព្រះអង្គ​ពិនិត្យ​មើល​កិរិយា​មារយាទ​ទាំង​អស់​របស់​មនុស្ស​លោក ហើយ​ព្រះអង្គ​សង​ទៅ​គេ​វិញ តាម​កិរិយា​មារយាទ​របស់​គេ​រៀងៗ​ខ្លួន និង​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម