អាយុជីវិតរបស់ខ្ញុំជិតផុតហើយ សូមឈប់វាយប្រហារខ្ញុំ សូមចាកចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំមានពេលល្ហែបន្តិច
យ៉ូប 13:21 - អាល់គីតាប គឺសូមដកអំណាចចេញពីខ្ញុំ ហើយក៏កុំធ្វើឲ្យខ្ញុំ ភ័យតក់ស្លុតទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសូមព្រះអង្គដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មកបំភ័យទូលបង្គំទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសូមដកព្រះហស្ដចេញពីទូលបង្គំ ហើយក៏កុំធ្វើឲ្យទូលបង្គំ ភ័យតក់ស្លុតទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត |
អាយុជីវិតរបស់ខ្ញុំជិតផុតហើយ សូមឈប់វាយប្រហារខ្ញុំ សូមចាកចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំមានពេលល្ហែបន្តិច
ភាពថ្កុំថ្កើងរុងរឿងរបស់ទ្រង់ នឹងធ្វើឲ្យអស់លោកញ័ររន្ធត់ ទ្រង់នឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។
ប៉ុន្តែ សូមទ្រង់មេត្តាអនុញ្ញាតតាម សំណូមពររបស់ខ្ញុំ នោះខ្ញុំលែងលាក់ខ្លួនឆ្ងាយពី ទ្រង់ទៀតឡើយ
ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ ហើយក៏កុំនឹកស្មានថា ខ្ញុំចង់យកអំណាច មកគាបសង្កត់អ្នកឲ្យសោះ។
សូមទ្រង់មេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យកំហឹងរបស់ទ្រង់ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។