ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 1:20 - អាល់គីតាប

ពេល​នោះ អៃយ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​គាត់ ហើយ​កោរ​សក់។ បន្ទាប់​មក គាត់​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​លោក​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ​បង្គំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​យ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​លោក ហើយ​កោរ​សក់។ បន្ទាប់​មក លោក​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ

សូមមើលជំពូក



យ៉ូប 1:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ គាត់​មិន​ឃើញ​យូសុះ​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន


យ៉ាកកូប​បាន​ហែក​សម្លៀក​បំពាក់​របស់​គាត់ និង​យក​បាវ​មក​ស្លៀក រួច​គាត់​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។


កាល​អេលី‌យ៉ាសាក់​ឃើញ​ដូច្នេះ គាត់​ស្រែក​ថា៖ «លោក​បិតា! លោក​បិតា​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រ‌អែល!»។ បន្ទាប់​មក គាត់​មើល​អេលី‌យ៉េស​លែង​ឃើញ​ទៀត។ គាត់​យក​សម្លៀក‌បំពាក់​របស់​គាត់​មក​ហែក​ជា​ពីរ


ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​លើ​ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី​នៅ​លើ​កំរាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​សរសើរ​តម្កើង​ទ្រង់​ថា «ទ្រង់​ជា​ម្ចាស់​ដ៏​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។


ពេល​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ហែក​អាវ​ធំ និង​សម្លៀក‌បំពាក់​របស់​ខ្ញុំ ខ្ញុំ​បោច​សក់ និង​បោច​ពុក​ចង្កា​ខ្លួន​ឯង ហើយ​អង្គុយ​កើត​ទុក្ខ។


ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​ពី​វាល​រហោ‌ស្ថាន ប៉ះ​នឹង​ជ្រុង​ផ្ទះ​ទាំង​បួន ផ្ទះ​ក៏​រលំ​សង្កត់​យុវជន​ទាំង​នោះ ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់ ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។


ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​អៃយ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។


ប្រជា‌ជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា អុលឡោះ‌តាអាឡា​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ទ្រង់​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​អោន​កាយ ក្រាប​ថ្វាយ‌បង្គំ​ទ្រង់។


ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​លែង​ជា​ប្រជា‌ជន​ដែល​ញែក​ខ្លួន​ជូន អុលឡោះ‌តាអាឡា​ទៀត​ហើយ! ចូរ​យំ​រៀប​រាប់​នៅ​លើ​ភ្នំ​នេះ​ទៅ! ដ្បិតអុលឡោះ‌តាអាឡា​មិន​រវី‌រវល់​នឹង​អ្នក​ទេ ទ្រង់​បោះ​បង់​ចោល​មនុស្ស​មួយ​ជំនាន់​នេះ ដែល​បាន​នាំ​គ្នា​ធ្វើ​ឲ្យ​ទ្រង់​ខឹង។


ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​ពេញ​ចិត្ត​ដាក់​ទោស​ទេ។


អ៊ីសា​ទៅ​មុខ​បន្ដិច ក្រាប​មុខ​ដល់​ដី​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាកនេះ ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​ធ្វើ​តាម​បំណង​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណងរបស់​ទ្រង់​វិញ»។


«បន្ទាប់​មក ខ្ញុំ​បាន​ក្រាប​នៅ​ចំពោះអុលឡោះ‌តាអាឡា។ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ខ្ញុំ​មិន​បរិភោគ​អាហារ ឬ​ទឹក ដូច​ពី​មុន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ បណ្តាល​ឲ្យ​អុលឡោះ​ខឹង។


យ៉ូស្វេ និង​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា អោន​មុខ​ដល់​ដី​រហូត​ដល់​ល្ងាច ពួក​គាត់​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។


ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ដៃ​ដ៏​មាន​អំណាច​របស់​អុលឡោះ ដើម្បី​ឲ្យ​ទ្រង់​លើក​តម្កើង​បង​ប្អូន នៅ​ពេល​ដែល​ទ្រង់​បាន​កំណត់​ទុក។