Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 7:29 - អាល់គីតាប

29 ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​លែង​ជា​ប្រជា‌ជន​ដែល​ញែក​ខ្លួន​ជូន អុលឡោះ‌តាអាឡា​ទៀត​ហើយ! ចូរ​យំ​រៀប​រាប់​នៅ​លើ​ភ្នំ​នេះ​ទៅ! ដ្បិតអុលឡោះ‌តាអាឡា​មិន​រវី‌រវល់​នឹង​អ្នក​ទេ ទ្រង់​បោះ​បង់​ចោល​មនុស្ស​មួយ​ជំនាន់​នេះ ដែល​បាន​នាំ​គ្នា​ធ្វើ​ឲ្យ​ទ្រង់​ខឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ចូរ​កាត់​សក់​អ្នក​បោះ​ចោល​ទៅ ហើយ​ចាប់​ផ្ដើម​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បដិសេធ ហើយ​បោះ‌បង់​ចោល​តំណ​មនុស្ស ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​លែង​ជា​ប្រជា‌ជន​ដែល​ញែក​ខ្លួន​ថ្វាយ ព្រះ‌អម្ចាស់​ទៀត​ហើយ! ចូរ​យំ​រៀប​រាប់​នៅ​លើ​ភ្នំ​នេះ​ទៅ! ដ្បិត​ព្រះ‌អម្ចាស់​មិន​រវី‌រវល់​នឹង​អ្នក​ទេ ព្រះអង្គ​បោះ​បង់​ចោល​មនុស្ស​មួយ​ជំនាន់​នេះ ដែល​បាន​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះអង្គ​ពិរោធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ចូរ​កាត់​សក់​ឯង​បោះ​ចោល​ទៅ ហើយ​ចាប់​តាំង​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បដិសេធ ហើយ​បោះ‌បង់​ចោល​ដំណ​មនុស្ស ដែល​ត្រូវ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ចេញ

សូមមើលជំពូក ចម្លង




យេរេមា 7:29
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អុលឡោះ‌តាអាឡា​បោះ‌បង់​ចោល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់។


ពេល​នោះ អៃយ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​គាត់ ហើយ​កោរ​សក់។ បន្ទាប់​មក គាត់​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំ


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​យំ​សោក​សង្រេង កោរ​សក់ និង​ស្លៀក​បាវ​កាន់​ទុក្ខ


យើង​បោះ​បង់​ចោល​ដំណាក់​របស់​យើង យើង​លះ‌បង់​ចោល​កេរ‌មត៌ក​របស់​យើង យើង​ប្រគល់​ប្រជា‌ជន​ជា​ទី​ស្រឡាញ់​របស់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។


ឱ​អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ? តើ​ទ្រង់​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​ខ្ញុំ​ឲ្យ​របួស មើល​មិន​ជា​ដូច្នេះ? យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះ‌ស្បើយ តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។


អ្នក​ស្រុក​នេះ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា គឺ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ដោយ​គ្មាន​នរណា​បញ្ចុះ​សព និង​យំ​សោក ហើយ​គ្មាន​នរណា​ឆូត​សាច់ ឬ​កោរ​សក់​កាន់​ទុក្ខ​ទេ។


ចូរ​ក្រឡេក​មើល​ទៅ​កំពូល​ភ្នំ​មើល៍ តើ​មាន​កន្លែង​ណា​មួយ​ដែល​អ្នក​ពុំ​បាន ផិត​ក្បត់​យើង? អ្នក​អង្គុយ​តាម​ផ្លូវ ទន្ទឹង​រង់‌ចាំ​គូ​កំណាន់​ចិត្ត របស់​អ្នក ដូច​អារ៉ាប់​អង្គុយ​នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ព្រោះ​តែ​អំពើ​ផិត​ក្បត់ និង​អំពើ​ប្រាស​ចាក សីល‌ធម៌​ដែល​អ្នក​ប្រព្រឹត្ត។


មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សំរែក​យំ​សោក និង​សំរែក​អង្វរ​ករ របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គេ។


ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះ ក្រុង​អាស្កា‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ អ្នក​ស្រុក​វាល​ទំនាប​ដែល​នៅ​សេស‌សល់​អើយ តើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួន ដល់​កាល​ណា​ទៀត?


ពួក​គេ​កោរ​សក់ កោរ​ពុក​មាត់​ទាំង​អស់​គ្នា ហើយ​ឆូត​ដៃ​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រម​ទាំង​ស្លៀក​បាវ​កាន់​ទុក្ខ​ផង។


គេ​ហៅ​អ្នក​ទាំង​នោះ​ថា “ប្រាក់​គ្មាន​តម្លៃ” ដ្បិតអុលឡោះ‌តាអាឡា​មិន​ទទួល​ពួក​គេ​ទេ!»។


ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំ ខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំ ដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ ហើយ​ក៏​លែង​ឮ​សូរ​សំរែក​ហ្វូង​សត្វ​ទៀត​ដែរ សត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ចតុប្បាទ វា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។


យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ យើង​ឲ្យ​សត្រូវ​ដេញ​កាប់​សម្លាប់​ពួក​គេ រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់»។


តើ​ទ្រង់​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬ តើ​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ ហួស​កំរិត​បែប​នេះ​ឬ?


អុលឡោះ​បង្គាប់​ខ្ញុំ​ឲ្យ​ច្រៀង​ទំនួញ​មួយ​បទ ស្ដី​អំពី​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ត​ទៅ៖


«កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។


កូន​ចៅ​អ៊ីស្រ‌អែល​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ! ចូរ​ស្ដាប់​ទំនួញ​ដែល​ខ្ញុំ​ច្រៀង​អំពី​អ្នក​រាល់​គ្នា!


អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​កោរ​សក់ យំ​សោក​ស្រណោះ​កូន​ប្រុសៗ ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ចូរ​ទុក​ក្បាល​ឲ្យ​នៅ​ត្រងោល​ដូច​ក្បាល​ត្មាត ដ្បិត​កូន​ប្រុសៗ​របស់​អ្នក​ត្រូវ​ខ្មាំង​កៀរ​យក ទៅ​ជា​ឈ្លើយ​ឆ្ងាយ​ពី​អ្នក​ហើយ!។


អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង។ គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ អុលឡោះ​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ។


មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ ទ្រង់​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ»។ បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ​ទៅ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ទោស​ទាំង​នោះ​នឹង​ត្រូវ​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ​ជា​មិន​ខាន។


កាល​យ៉ះយ៉ា​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់ គាត់​និយាយទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​កំហឹង​របស់​អុលឡោះ ដែល​ជិត​មក​ដល់​ដូច្នេះ?។


ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​គាត់​និយាយ​ថា៖ «សូម​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។


អុលឡោះ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ទ្រង់ ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ​ធីតា របស់​ទ្រង់​ទៀត​ទេ អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ និង​មាន​ចិត្ត​វៀច​វេរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម