ឡូតក៏ចេញទៅប្រាប់កូនប្រសារប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតអុលឡោះតាអាឡានឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសាររបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
យេរេមា 43:2 - អាល់គីតាប លោកអសារាជាកូនរបស់លោកហូសាយ៉ា លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងអស់អ្នកដែលវាយឫកខ្ពស់ ពោលមកកាន់យេរេមាថា៖ «អ្នកនិយាយកុហក! អុលឡោះតាអាឡា ជាម្ចាស់របស់យើង ពុំបានចាត់អ្នកឲ្យមកហាមពួកយើងទៅរស់នៅស្រុកអេស៊ីបឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ័សារា ជាកូនហូសាយ៉ា និងយ៉ូហាណាន ជាកូនការា ព្រមទាំងមនុស្សឆ្មើងឆ្មៃទាំងប៉ុន្មាន គេតបទៅហោរាយេរេមាថា៖ «លោកនិយាយកុហកទេ ព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គមិនបានចាត់លោកឲ្យមកប្រាប់យើងថា កុំឲ្យទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអសារាជាកូនរបស់លោកហូសាយ៉ា លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងអស់អ្នកដែលវាយឫកខ្ពស់ ពោលមកកាន់លោកយេរេមាថា៖ «លោកនិយាយកុហក! ព្រះអម្ចាស់ ជាព្រះរបស់យើង ពុំបានចាត់លោកឲ្យមកហាមពួកយើងទៅរស់នៅស្រុកអេស៊ីបឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ័សារា ជាកូនហូសាយ៉ា នឹងយ៉ូហាណាន ជាកូនការា ព្រមទាំងមនុស្សឆ្មើងឆ្មៃទាំងប៉ុន្មាន គេតបទៅយេរេមាថា លោកនិយាយកុហកទេ ព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់មិនបានចាត់លោកឲ្យមកប្រាប់យើងថា កុំឲ្យទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទនោះទេ |
ឡូតក៏ចេញទៅប្រាប់កូនប្រសារប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតអុលឡោះតាអាឡានឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសាររបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
ស្តេចនេប៊ូក្នេសាបានឲ្យស្តេចស្បថក្នុងនាមអុលឡោះប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ស្តេចនៅតែបះបោរប្រឆាំងនឹងស្តេចនេប៊ូក្នេសាដែរ។ ស្តេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលទេ។
ទ្រង់គំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្ដាសា វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ទ្រង់។
សូមអុលឡោះតាអាឡាបំបិទមាត់ដែលចេះតែពោល ពាក្យបញ្ចើចបញ្ចើ និងកាត់អណ្ដាត ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។
យើងខ្ញុំពុំអាចទ្រាំទ្រ នឹងការមើលងាយពីសំណាក់មនុស្សព្រហើន ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់ បានទៀតឡើយ។
ស្តេចហ្វៀរ៉អ៊ូនតបថា៖ «តើ អុលឡោះតាអាឡាជានរណា បានជាយើងត្រូវស្តាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅនោះ? យើងមិនស្គាល់ អុលឡោះតាអាឡាទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅឡើយ។
អុលឡោះតាអាឡាមិនពេញចិត្តនឹងមនុស្សវាយឫកខ្ពស់ទេ ទ្រង់ពិតជាដាក់ទោសគេមិនខាន។
ប្រសិនបើខ្ញុំមានទ្រព្យច្រើនពេក ក្រែងលោខ្ញុំវង្វេងឆ្ងាយពីទ្រង់ ដោយពោលថា «តើអុលឡោះតាអាឡាជានរណា?» ឬបើខ្ញុំក្រពេក ខ្ញុំបែរជាលួចគេ ហើយបង្អាប់នាមអុលឡោះជាម្ចាស់របស់ខ្ញុំ។
អ្នកគោរពកោតខ្លាចអុលឡោះតាអាឡា តែងតែស្អប់អំពើអាក្រក់ ខ្ញុំមិនចូលចិត្តការអួតបំប៉ោង ការព្រហើន អំពើអាក្រក់ និងការពោលពាក្យបោកបញ្ឆោតឡើយ។
ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។
អុលឡោះតាអាឡាប្រកាសដាក់ទោស ប្រជាជននៅក្នុងរាជាណាចក្រអ៊ីស្រអែល ដែលជាពូជពង្សរបស់យ៉ាកកូប។
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះអ៊ីមុាំសម្រាប់បង្រៀនហ៊ូកុំ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះណាពីសម្រាប់ថ្លែងបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា លោកយ៉ូហាណាន និងលោកយ៉ូណាថានជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ាជាកូនរបស់លោកថានហ៊ូមែត កូនៗរបស់លោកអេផាយ អ្នកស្រុកនថូផា និងលោកយេសានាជាកូនរបស់ពួកម៉ាកាទី ព្រមទាំងទាហានរបស់ពួកគេ។
លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយបាននាំប្រជាជន ដែលគាត់រំដោះពីលោកអ៊ីស្មាអែលនៅគីបៀនមកវិញ គឺទាំងទាហាន ទាំងស្ត្រី ទាំងក្មេងៗ ទាំងមហាតលិកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម។
ដើម្បីគេចពីពួកខាល់ដេ ព្រោះពួកគេនឹកខ្លាច ដោយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា បានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនតែងតាំងឲ្យគ្រប់គ្រងស្រុក។
ពួកមេទ័ពទាំងអស់ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា លោកយេសានាជាកូនរបស់លោកហូសាយ៉ា និងប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ នាំគ្នាទៅជួបណាពីយេរេមា
អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ទាំងពោលថា “សូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំឲ្យយើងខ្ញុំផង អ្វីៗដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ មានបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។
ពួកគេពោលមកកាន់យេរេមាថា៖ «សូមអុលឡោះតាអាឡាធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់! ប្រសិនបើយើងខ្ញុំមិនធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្គាប់មកយើងខ្ញុំតាមរយៈអ្នកទេនោះ សូមទ្រង់ដាក់ទោសយើងខ្ញុំចុះ!
កាលយេរេមាថ្លែងប្រាប់ប្រជាជនទាំងមូលនូវបន្ទូលទាំងប៉ុន្មានរបស់អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ គឺបន្ទូលដែលទ្រង់ប្រគល់ឲ្យគាត់នាំមកប្រាប់ពួកគេ ចប់សព្វគ្រប់ហើយ
«ទោះបីអ្នកមានប្រសាសន៍មកយើងក្នុងនាមអុលឡោះតាអាឡាក្ដី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់អ្នកដែរ។
ប៉ុន្ដែ ទ្រង់ប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគីតាបថា«អុលឡោះប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងអះលីជំអះ។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«អុលឡោះប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។