កំហឹងរបស់ទ្រង់ប្រហារខ្ញុំ ដូចសត្វសាហាវហែកសាច់ខ្ញុំ បញ្ចេញចង្កូមដាក់ខ្ញុំ ទ្រង់សម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
យេរេមា 30:14 - អាល់គីតាប គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយ គ្មាននរណានឹកនាដល់អ្នកទៀតទេ ដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នក យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សហាយរបស់អ្នកបានភ្លេចអ្នកហើយ គេមិនរកអ្នកទៀតទេ ព្រោះយើងបានវាយអ្នកឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលអ្នក ដូចជាមនុស្សសាហាវ ព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនណាស់ បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយ គ្មាននរណានឹកនាដល់អ្នកទៀតទេ ដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នក យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសហាយរបស់ឯងបានភ្លេចឯងហើយ គេមិនរកឯងទៀតទេ ពីព្រោះអញបានវាយឯងឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលឯង ដូចជាមនុស្សសាហាវ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចំរើនជាច្រើនឡើងហើយ |
កំហឹងរបស់ទ្រង់ប្រហារខ្ញុំ ដូចសត្វសាហាវហែកសាច់ខ្ញុំ បញ្ចេញចង្កូមដាក់ខ្ញុំ ទ្រង់សម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
ទ្រង់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងឃោរឃៅ ទ្រង់ប្រហារខ្ញុំដោយអំណាច ដ៏ខ្លាំងពូកែរបស់ទ្រង់។
អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និងកំហុសដែលគេបានប្រព្រឹត្ត បណ្ដាលឲ្យគេរងទុក្ខវេទនា។
ពេលអ្នកស្រែកអង្វរករ ឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ! រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅ រីឯអ្នកដែលមកជ្រកកោនជាមួយយើង នឹងគ្រប់គ្រងស្រុកទេសទុកជាមត៌ក ហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើង ទុកជាកម្មសិទ្ធិដែរ។
ចូរអ្នកប្រកាសពាក្យនេះថា: “ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃ ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី គឺក្រុងនៃប្រជាជនរបស់យើង ត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។
ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ ស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូច ស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
«យេរូសាឡឹមអើយ ចូរឡើងទៅភ្នំលីបង់ ហើយស្រែកយំចុះ! ចូរទៅយំសោកនៅខ្ពង់រាបបាសាន! ចូរទៅស្រែកពីលើភ្នំអាបារីម! ដ្បិតគូស្នេហ៍របស់អ្នក បានវិនាសហិនហោចអស់ហើយ។
ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក ទៅបាត់អស់ គូស្នេហ៍របស់អ្នក នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ ព្រោះតែអំពើទុច្ចរិតរបស់អ្នក។
ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរ ព្រោះមហន្តរាយកើតដល់អ្នក ធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ? យើងធ្វើទោសអ្នកខ្លាំងដូច្នេះ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
ជនជាតិខាល់ដេដែលកំពុងតែវាយលុកក្រុងនេះ នឹងនាំគ្នាចូលមកដុតកំទេចទីក្រុង ហើយដុតកំទេចផ្ទះដែលមានកន្លែងដុតគ្រឿងសែននៅតាមដំបូល សម្រាប់សែនព្រះបាល និងច្រួចស្រាសែនព្រះដទៃ ជាហេតុនាំឲ្យយើងខឹង។
ជនជាតិអ៊ីស្រអែល និងជនជាតិយូដា ចេះតែនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលទាស់បំណងយើងតាំងពីដើមរៀងមក។ ជនជាតិអ៊ីស្រអែលចេះតែធ្វើឲ្យយើងខឹង ព្រោះតែស្នាដៃរបស់ខ្លួន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេយករូបព្រះដ៏គួរស្អប់ខ្ពើម មកដាក់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង។
ពួកគេបានសង់កន្លែងសក្ការៈនៅទួលខ្ពស់សម្រាប់ព្រះបាល ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួន ទៅសែនព្រះម៉ូឡុក ដោយដុតទាំងរស់។ យើងពុំដែលបង្គាប់ឲ្យគេធ្វើអំពើបែបនេះសោះ យើងក៏មិនដែលនឹកឃើញអំពីការនេះដែរ គឺធ្វើឲ្យជនជាតិយូដាមានទោស ព្រោះតែអំពើព្រៃផ្សៃ»។
ស្ត្រីទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់ស្ដេចស្រុកយូដា នឹងត្រូវគេចាប់យកទៅឲ្យពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន នាងទាំងនោះនឹងពោលថា ពួកជំនិតរបស់ស្តេចបានបញ្ឆោត និងមានប្រៀបលើស្តេច ពេលស្តេចមានអាសន្ន ពួកគេនាំគ្នាបោះបង់ចោលស្តេចអស់។
យេរូសាឡឹមអើយ ហេតុអ្វីបានជានាងនៅតែតុបតែងខ្លួន ពាក់គ្រឿងអលង្ការធ្វើពីមាស និងលាបត្របកភ្នែក? នាងខំតែងខ្លួនដូច្នេះ ឥតប្រយោជន៍ទេ អស់អ្នកដែលចង់រួមរ័កជាមួយនាងកាលពីមុន បែរជាមើលងាយ និងរកសម្លាប់នាងទៅវិញ។
អុលឡោះតាអាឡាពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។
ខ្ញុំគួរតែទៅរកពួកអ្នកធំវិញ ដើម្បីនិយាយជាមួយពួកគេ អ្នកទាំងនោះពិតជាស្គាល់មាគ៌ារបស់អុលឡោះតាអាឡា ហើយស្គាល់ហ៊ូកុំនៃម្ចាស់របស់ខ្លួន។ ប៉ុន្តែ អ្នកទាំងនោះក៏បះបោរប្រឆាំងនឹងទ្រង់ ព្រមទាំងផ្ដាច់ចំណងមេត្រីពីទ្រង់ ដូចអ្នកតូចតាចដែរ។
ហេតុនេះហើយបានជាសត្វតោចេញពីព្រៃ មកប្រហារពួកគេ សត្វចចកចេញពីព្រៃល្បោះមកហែកពួកគេស៊ី ខ្លារខិនមកសំងំចាំចាប់ពួកគេនៅមាត់ទ្វារក្រុង អស់អ្នកដែលចេញពីទីក្រុងនឹងត្រូវខ្លាហែកស៊ី ដ្បិតពួកគេបានបះបោរជាច្រើនដង និងក្បត់អុលឡោះជាច្រើនលើកច្រើនសា។
ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតំរៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងបាប៊ីឡូន!
ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតំរៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងស៊ីយ៉ូន!»
ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំឲ្យមកជួយ តែពួកគេបែរជាបោកប្រាស់ខ្ញុំ។ ពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ខ្ញុំ ដួលស្លាប់នៅតាមផ្លូវ ក្នុងពេលពួកគេស្វែងរកអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។
នៅពេលយប់ នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សំរាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។
ម្ដេចក៏អុលឡោះខឹងខ្លាំងដូច្នេះ! ទ្រង់ធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ទ្រង់ធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ខឹង ទ្រង់មិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ជើងរបស់ទ្រង់ទេ។
ហេតុនេះ អូហូលីបាអើយ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «យើងនឹងនាំសហាយរបស់នាង គឺអស់អ្នកដែលនាងស្អប់ខ្ពើមនោះឲ្យមកប្រឆាំងនឹងនាង។ យើងនឹងនាំពួកគេមកវាយប្រហារនាងពីគ្រប់ទិសទី។
ហេតុនេះហើយបានជាយើងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់សហាយនាង គឺជនជាតិអាស្ស៊ីរីដែលនាងឈ្លក់ចិត្តជាខ្លាំងនោះ។
ជនជាតិអ៊ីស្រអែលទាំងមូលបានបំពានលើហ៊ូកុំរបស់ទ្រង់ ហើយងាកចេញ ពុំព្រមស្ដាប់សំឡេងរបស់ទ្រង់ទេ។ ហេតុនេះហើយបានជាបណ្ដាសា ទំនាយផ្សេងៗ ដែលមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកបម្រើទ្រង់ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងទ្រង់។
ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា តែយើងខ្ញុំពុំបានទូរអាអង្វរសុំសេចក្ដីសន្ដោសពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។
យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប្រព្រឹត្តខុស ប្រព្រឹត្តអំពើអាក្រក់ និងបះបោរ ហើយយើងខ្ញុំបានងាកចេញពីបទបញ្ជា និងវិន័យរបស់ទ្រង់។
ម្ដាយរបស់ពួកគេជាស្រីពេស្យា ស្រីដែលពរផ្ទៃពួកគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក រោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយ ព្រមទាំងប្រេង និងស្រាផង។
យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នក ចេញពីទឹកដីរបស់ខ្លួន។ មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នក ហើយយកអ្នកធ្វើជានគរចំណុះ។ ពួកដែលបរិភោគអាហារជាមួយអ្នក នាំគ្នាដាក់អន្ទាក់ចាប់អ្នក ទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។