អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ ស្រែកអង្វរអុលឡោះពីទីក្រុង ប៉ុន្តែ ទ្រង់ធ្វើព្រងើយ មិនដាក់ទោសអ្នកដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
យេរេមា 12:2 - អាល់គីតាប ទ្រង់បានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចំរើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីនាមទ្រង់មិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានដាំគេ គេចាក់ឫសចុះ ហើយក៏ធំឡើង គេកើតផល គេយកព្រះអង្គមកផ្ទាល់នៅមាត់ តែឲ្យព្រះអង្គនៅឆ្ងាយពីចិត្តគេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចម្រើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីព្រះនាមព្រះអង្គមិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានដាំគេ អើ គេចាក់ឫសចុះ ហើយក៏ធំឡើង អើ គេកើតផលផង គេយកទ្រង់មកផ្ទាល់នៅមាត់ តែឲ្យទ្រង់នៅឆ្ងាយពីចិត្តគេវិញ |
អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ ស្រែកអង្វរអុលឡោះពីទីក្រុង ប៉ុន្តែ ទ្រង់ធ្វើព្រងើយ មិនដាក់ទោសអ្នកដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចំរុងចំរើន ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសា ផ្ទះរបស់គេថា:
ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ គេរីកចំរើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
អុលឡោះតាអាឡាមានបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសំដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
អ៊ីស្រអែលអើយ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលបានដាំអ្នក ដូចដាំដើមអូលីវ។ ប៉ុន្តែ ជនជាតិអ៊ីស្រអែល និងជនជាតិយូដាចេះតែប្រព្រឹត្តអំពើអាក្រក់ ដោយនាំគ្នាអុជធូបបួងសួងព្រះបាល។ ហេតុនេះ ទ្រង់ខឹង ហើយធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកជាមិនខាន។
ទោះបីយ៉ាងនេះក្ដី យូដា ជាប្អូនដែលផិតក្បត់ មិនបានវិលមករកយើងដោយចិត្តស្មោះឡើយ គឺគេគ្រាន់តែនិយាយប៉ុណ្ណោះ»- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ទ្រង់ឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកំទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។
ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេ ពួកគេចូលដំណេក ទាំងសោកសង្រេង ពួកគេធ្វើពិធីឆូតសាច់របស់ខ្លួន ដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មី ពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
ភ្នែករបស់ទ្រង់បរិសុទ្ធពេក ទ្រង់ទ្រាំមើលអំពើអាក្រក់មិនបានទេ ទ្រង់ក៏ពុំអាចមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាទ្រង់ទ្រាំមើលជនក្បត់ ហេតុអ្វីបានជាទ្រង់ធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន?
អ៊ីសាឆ្លើយទៅគេថា៖ «ណាពីអេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត”ត្រូវណាស់ ដូចមានចែងថាៈ ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ រីឯចិត្ដគេនៅឆ្ងាយពីយើង។
គេប្រកាសថា ខ្លួនស្គាល់អុលឡោះហើយ ប៉ុន្ដែ តាមអំពើដែលគេប្រព្រឹត្ដ គេបែរជាបដិសេធមិនទទួលស្គាល់ទ្រង់ទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្ដអំពើល្អបានឡើយ។