ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាឡាគី 3:10 - អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «ចូរ​នាំ​យក​ជំនូន​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ពរ​របស់​យើង​ដ៏​លើស‌លប់​មក​លើ​អ្នក​រាល់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ចូរ​នាំ​តង្វាយមួយភាគដប់​ទាំងអស់​មក​ក្នុង​ឃ្លាំងដំណាក់ ដើម្បីឲ្យ​មាន​ស្បៀងអាហារ​នៅក្នុង​ដំណាក់​របស់យើង រួច​ល្បងល​យើង​ក្នុង​ការនេះ​ចុះ ថា​តើ​យើង​មិន​បើក​បង្អួច​នៃ​មេឃ​ឲ្យ​អ្នករាល់គ្នា ហើយ​បង្ហូរ​ពរ​មកលើ​អ្នករាល់គ្នា​រហូតដល់​គ្មានកន្លែងល្មមទុកបាន ឬយ៉ាងណា”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លុប​មក​លើ​អ្នក​រាល់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់ មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បង‌ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

សូមមើលជំពូក



ម៉ាឡាគី 3:10
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ដំណាក់​របស់​អុលឡោះ​! អ្វីៗ​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ ខ្ញុំ​នឹង​យក​មួយ​ភាគ​ដប់​ជូន​ទ្រង់​វិញ»។


ឆ្នាំ​ដែល​ណុះហ៍​មាន​អាយុ​ប្រាំ​មួយ​រយ ក្នុង​ខែ​ទី​ពីរ ថ្ងៃ​ទី​ដប់​ប្រាំ​ពីរ គឺ​នៅ​ថ្ងៃ​នោះ​ហើយ ដែល​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​បាន​ផុស​ចេញ​ពី​ទី​ជម្រៅ​ទឹក​មក ហើយ​ទ្វារ​មេឃ​ក៏​បើក​ចំហ​ដែរ។


ពេល​នោះ អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​អុលឡោះ​វិញ​ថា “ទោះ​បីអុលឡោះ‌តាអាឡា​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​បែប​នេះ​មិន​កើត​មាន​ដែរ!”។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា “ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ”។


អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​អុលឡោះ​វិញ​ថា៖ «ទោះ​បីអុលឡោះ‌តាអាឡា​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ​លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។


ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ដំណាក់​របស់​អុលឡោះនិង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ជូន​ទ្រង់។


នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​តាំង​មនុស្ស​ឲ្យ​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ភោគ‌ផល ដែល​ប្រជា‌ជន​យក​មក​ជូន​ជា​ជំនូន​ផល​ដំបូង ឬ​ជំនូន​មួយ​ភាគ​ដប់។ អ្នក​ទាំង​នោះ​មាន​ភារកិច្ច​ប្រមូល​ភោគ‌ផល​ពី​ស្រែ​ចម្ការ​នៅ​ជុំ‌វិញ​ក្រុង​នានា ដែល​ជា​ចំណែក​របស់​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ ដ្បិត​ប្រជា‌ជន​នៅ​ស្រុក​យូដា​សប្បាយ​ចិត្ត ព្រោះ​ឃើញ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន


នៅ​ជំនាន់​លោក​សូរ៉ូ‌បាបិល និង​ជំនាន់​លោក​នេហេមា ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​តែងតែ​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​ម្ហូប​អាហារ​របស់​ខ្លួន ទៅ​ជូន​ក្រុម​លេវី​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​លេវី​ក៏​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​អាហារ​របស់​ខ្លួន ជូន​កូន​ចៅ​របស់​ហារូន​ដែរ។


គាត់​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ទទួល​លោក​ថូប៊ី‌យ៉ា គឺ​បន្ទប់​ដែល​គេ​ដាក់​ជំនូន​ម្សៅ គ្រឿង​ក្រអូប គ្រឿង​បរិក្ខារ​របស់​ម៉ាស្ជិទ ព្រម​ទាំង​ស្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ប្រេង​ជា​ជំនូន​មួយ​ភាគ​ដប់​ដែល​បម្រុង​ទុក​សម្រាប់​ពួក​លេវី ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ និង​ជា​ចំណែក​ដែល​ញែក​សម្រាប់​ក្រុម​អ៊ីមុាំ។


ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ យ៉ាង​សុខ​ក្សេម‌ក្សាន្ត។


ទោះ​ជា​យ៉ាង​ណា​ក្ដី ទ្រង់​បាន​បង្គាប់​ពពក ទ្រង់​បាន​បើក​ផ្ទៃ​មេឃ


ពេល​ណា​ពពក​ខ្មួល‌ខ្មាញ់ នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​ពុំ‌ខាន។ រីឯ​ដើម​ឈើ​វិញ ពេល​វា​រលំ ទោះ​បី​រលំ‌នៅ​ទិស​ខាង​ត្បូង ឬ​ទិស​ខាង​ជើង​ក្ដី វា​រលំ‌នៅ​នឹង​កន្លែង​ជា‌និច្ច។


យើង​នឹង​ឲ្យ​ពរ​ពួក​គេ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ភ្នំ​របស់​យើង ហើយ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ជា​ភ្លៀង​ដែល​នាំ​ពរ​មក​ជា​មួយ​ផង។


ផល​ដំបូង​បង្អស់​នៃ​ដំណាំ​ទាំង‌ឡាយ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នោះ ជា​ចំណែក​របស់​ពួក​អ៊ីមុាំ។ ត្រូវ​យក​ម្សៅ​ដំបូង​បង្អស់​មក​ជូន​ពួក​អ៊ីមុាំ ដើម្បី​ឲ្យ​ផ្ទះ​របស់​អ្នក​បាន​ទទួល​ពរ។


នៅ​ថ្ងៃ​នោះ យើង​នឹង​ឆ្លើយ​តប ពាក្យ​អង្វរ​របស់​ពួក​គេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ យើង​នឹង​ធ្វើ​ឲ្យ​មេឃ​បង្អុរ​ភ្លៀង យើង​នឹង​ធ្វើ​ឲ្យ​ដី​បង្កើត​ផល តាម​សេចក្ដី​ត្រូវ​ការ។


អុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា‌អង្វរ របស់​ពួក​គេ ទ្រង់​មាន​បន្ទូល​មក​ពួក​គេ​ថា: «មើល៍! យើង​នឹង​ផ្ដល់​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បាន​សម្បូណ៌​ហូរ‌ហៀរ យើង​នឹង​មិន​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ឲ្យ ប្រជា‌ជាតិ​ដទៃ​ប្រមាថ​មាក់‌ងាយ​ឡើយ។


លាន​បោក​ស្រូវ​នឹង​មាន​ពោរ‌ពេញ​ដោយ ស្រូវ​ឡើង​វិញ ហើយ​ពាង​ក៏​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ពេញ​ហូរ‌ហៀរ​ឡើង​វិញ​ដែរ។


អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ចាស់ បន្ទាប់​មក អ្នក​រាល់​គ្នា​យក​ស្រូវ​ចាស់​ចេញ​ពី​ជង្រុក ដើម្បី​ដាក់​ស្រូវ​ថ្មី​វិញ។


ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​ហ៊ូកុំ​របស់​យើង ហើយ​គោរព និង​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា​របស់​យើង


ជំនូន​មួយ​ភាគ​ដប់​ទាំង​អស់ គឺ​ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្តី ត្រូវ​ទុក​ជា​សក្ការៈ​ជូនអុលឡោះ‌តាអាឡា។


នៅ​ក្នុង​ជង្រុក គ្មាន​នៅ​សល់​គ្រាប់​ពូជ​ទេ សូម្បី​តែ​ចម្ការ​ទំពាំង‌បាយជូរ ដើម​ឧទុម្ពរ ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​ផ្តល់​ភោគ​ផល​អ្វី​ដែរ។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ឲ្យ​ពរ អ្នក​រាល់​គ្នា​បាន​ចំរុង‌ចំរើន។


យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រ‌អែល​ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ចូរ​ស្វែង​រក​នគរ​របស់​អុលឡោះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​ទ្រង់​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។


ត្រូវ​យក​គូរបាន​ដុត ជូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស ជំនូន​លា​បំណន់ ឬ​ជំនូន​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា​ទៅ​ជូន​អុលឡោះ​នៅ​កន្លែង​នោះ។


«រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគ​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ជា​ជំនូន។


ពេល​នោះ ពួក​លេវី​ដែល​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និងស្ត្រី​មេ​ម៉ាយ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ធ្វើ​ដូច្នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។


អុលឡោះ‌តាអាឡា​នឹង​បើក​ផ្ទៃ​មេឃ​បង្អុរ​ភ្លៀង​ចុះ​មក ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក តាម​រដូវ​កាល ដើម្បី​ប្រទាន​ពរ​ដល់​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ។ អ្នក​នឹង​ឲ្យ​ទ្រព្យ​ដល់​ប្រជា‌ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​មិន​ខ្ចី​ពី​គេ​ឡើយ។