Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:20 - អាល់គីតាប

20 ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ដំណាក់​របស់​អុលឡោះនិង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ជូន​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ក្នុង​ពួក​លេវី មាន​អ័ហ៊ី‌យ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់ និង​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ និង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​ក្នុង​ពួក​លេវី មាន​អ័ហ៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ ហើយ​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:20
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អេស៊ីប​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ‌ទ្រព្យ​នៅ​ក្នុង​វាំង។ ស្តេច​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​មូល និង​ខែល​មាស​ទាំង​អស់​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ។


ស្តេច​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​អ្នក​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជួប​ស្តេច​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ជម្រាប​ថា៖


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា ចប់​សព្វ​គ្រប់។ បន្ទាប់​មក គាត់​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ស្តេច​ទត​ជា​បិតា​បាន​ជូន​ដល់​អុលឡោះ‌តាអាឡា មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ស្តេច​ទត​យក​វត្ថុ​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា ដូច​មាស​ប្រាក់​ដែល​ស្តេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។


អ្នក​ទាំង​នេះ​ជា​ក្រុម​ឆ្មាំ​ទ្វារ ដែល​ជ្រើស​រើស​ពី​ចំណោម​កូន​ចៅ​លោក​កូរេ និង​កូន​ចៅ​លោក​ម៉្រារី។


ក្នុង​ចំណោម​កូន​ចៅ​លោក​ឡាអា‌ដាន​នៃ​អំបូរ​គើរ‌សុន មេ​ក្រុម​គ្រួសារ​របស់​គេ​មាន​រាយ​នាម ដូច​ត​ទៅ: លោក​យីអែ‌លី


ព្រម​ទាំង​កូន​របស់​គាត់ គឺ​លោក​សេថាម និង​លោក​យ៉ូ‌អែល​ជា​ប្អូន។ ពួក​គេ​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


មាន​លោក​សេបួល​ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន កូន​របស់​ណាពី​ម៉ូសា​ជា​អភិ‌រក្ស​លើ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។


គេ​ពុំ​បាន​ប្រព្រឹត្ត​ខុស​នឹង​បញ្ជា​ដែល​ស្តេច​បាន​ចែង​ទុក ស្តី​ពី​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ឬ​បញ្ជា​ផ្សេង​ទៀត ស្តី​អំពី​ទ្រព្យ​សម្បត្តិ​របស់​ដំណាក់​ឡើយ។


ពួក​គេ​ផ្តល់​សម្រាប់​ការ​សង់​ម៉ាស្ជិទ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​អ៊ីមុាំ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។


បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​កាន់​អ៊ីមុាំ​ទាំង​នោះ​ថា: “អស់​លោក​បាន​ញែក​ខ្លួន​ឲ្យ​បរិសុទ្ធ​ជូនអុលឡោះ‌តាអាឡា រីឯ​វត្ថុ​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ។ ប្រាក់ និង​មាស​នេះ​សុទ្ធ‌សឹង​ជា​ជំនូន​ស្ម័គ្រ​ចិត្ត ដែល​គេ​ជូន​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​បុព្វបុរស​នៃ​អស់​លោក។


នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​តាំង​មនុស្ស​ឲ្យ​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ភោគ‌ផល ដែល​ប្រជា‌ជន​យក​មក​ជូន​ជា​ជំនូន​ផល​ដំបូង ឬ​ជំនូន​មួយ​ភាគ​ដប់។ អ្នក​ទាំង​នោះ​មាន​ភារកិច្ច​ប្រមូល​ភោគ‌ផល​ពី​ស្រែ​ចម្ការ​នៅ​ជុំ‌វិញ​ក្រុង​នានា ដែល​ជា​ចំណែក​របស់​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ ដ្បិត​ប្រជា‌ជន​នៅ​ស្រុក​យូដា​សប្បាយ​ចិត្ត ព្រោះ​ឃើញ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «ចូរ​នាំ​យក​ជំនូន​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ពរ​របស់​យើង​ដ៏​លើស‌លប់​មក​លើ​អ្នក​រាល់​គ្នា»។


គេ​នឹង​ជួយ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា មើល​ថែ​ទាំ​អ្វីៗ​ដែល​ជា​ភារកិច្ច​របស់​ខ្លួន ប៉ុន្តែ គេ​លែង​មាន​បន្ទុក​បម្រើ​យើង​ទៀត​ហើយ។ អ្នក​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ពួក​លេវី តាម​ភារកិច្ច​របស់​ពួក​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម