ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាឡាគី 1:10 - អាល់គីតាប

បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ម៉ាស្ជិទ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត! យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ទទួល​ជំនូន​ពី​ដៃ របស់​អ្នក​រាល់​គ្នា​ដែរ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ឱបើ​មានម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​បិទ​ទ្វារ​ដំណាក់របស់យើង ដើម្បីកុំឲ្យ​បង្កាត់ភ្លើង​លើ​អាសនា​របស់យើង​ជាឥតប្រយោជន៍​ទៅអេះ! យើង​មិន​ពេញចិត្ត​នឹង​អ្នករាល់គ្នា​ទេ ហើយក៏​មិន​ទទួល​តង្វាយ​ពី​ដៃ​របស់អ្នករាល់គ្នា​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ប្រសិន‌បើ​មាន​អ្នក​ណា​មួយ ក្នុង​ចំណោមអ្នក​រាល់​គ្នា​បិទ​ទ្វារ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង​នៅ​លើ​អាសនា​របស់​យើង ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​មិន​ចូល​ចិត្ត​អ្នក​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​តង្វាយ​ណា​ពី​ដៃ​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត! យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃ របស់​អ្នក​រាល់​គ្នា​ដែរ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​បើ​សិន​ជា​មាន​អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ​អេះ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង នៅ​លើ​អាសនា​របស់​អញ ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ

សូមមើលជំពូក



ម៉ាឡាគី 1:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូអាស ក្រុម​អ៊ីមុាំ​ពុំ​ទាន់​បាន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ដំណាក់​នៅ​ឡើយ​ទេ។


អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​គូរបាន​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ទ្រង់​ទទួល​ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​ទៀង‌ត្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្ដី​អំពី​ប្រជា‌ជន​នេះ​ថា ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​គេ​ចូល​ចិត្ត​រត់​ទៅ​រក​ព្រះ​នានា។ អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​ពួក​គេ​ទេ ទ្រង់​នឹក​ឃើញ​កំហុស​របស់​ពួក​គេ ហើយ​ទ្រង់​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។


ទោះ​បី​ពួក​គេ​តម​អាហារ​ក្ដី ក៏​យើង​មិន​ស្ដាប់​ពាក្យ​អង្វរ​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​ជូន​គូរបាន​ដុត និង​ជំនូន​ផ្សេងៗ​ទៀត​ក៏​យើង​មិន​ព្រម​ទទួល​ដែរ ដ្បិត​យើង​នឹង​ប្រហារ​ពួក​គេ​ឲ្យ​វិនាស ដោយ‌សារ​សង្គ្រាម ដោយ‌សារ​ទុរ្ភិក្ស និង​ដោយ‌សារ​អាសន្ន‌រោគ»។


ពួក​គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ទាំង​ណាពី ទាំង​អ៊ីមុាំ សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។


តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពី ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ មក​ជូន​យើង​ឬ? យើង​មិន​ព្រម​ទទួល​គូរបាន​ដុត​របស់ អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​គូរបាន​ណា​មួយ របស់​អ្នក​រាល់​គ្នា​ដែរ»។


ហេតុ​នេះ យើង​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេ ទៅ​ឲ្យ​អ្នក​ដទៃ ប្រគល់​ស្រែ​ចម្ការ​របស់​ពួក​គេ​ទៅ​ឲ្យ អស់​អ្នក​ដែល​នឹង​មក​ចាប់​យក ដ្បិត​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ស្វែង​រក ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ហើយ​ចាប់​តាំង​ពី​ណាពី​រហូត​ដល់​អ៊ីមុាំ សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។


ពួក​គេ​នាំ​គ្នា​ស្វែង​រកអុលឡោះ‌តាអាឡា ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ ដើម្បី​ធ្វើ​គូរបាន តែ​ពួក​គេ​រក​ទ្រង់​ពុំ​ឃើញ​ឡើយ ព្រោះ​ទ្រង់​បោះ​បង់​ចោល​ពួក​គេ​ហើយ។


ចៅ‌ក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូក អ៊ីមុាំ​បង្រៀន​ហ៊ូកុំ ដោយ​ចង់​បាន​កំរៃ ណាពី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។ ពួក​គេ​យក​នាមអុលឡោះ‌តាអាឡា​មក​ប្រើ ទាំង​ពោល​ថា: “អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យើង មហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។


អ្នក​រាល់​គ្នា​ពោល​ថា “ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!” ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង ទុក​ជា​ជំនូន តើ​យើង​ទទួល​ជំនូន​នេះ ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


សូមអុលឡោះ‌តាអាឡា​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ ចេញ​ពី​ចំណោម​ពូជ‌ពង្ស​របស់​យ៉ាកកូប ហើយ​កុំ​ឲ្យ​គេ​មាន​កូន​ចៅ ដើម្បី​ចូល​រួម​ជូន​ជំនូន​ដល់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។


អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែក ជោក​អាសនៈ​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រោះ​ទ្រង់​លែង​រវី‌រវល់​នឹង​ជំនូន របស់​អ្នក​រាល់​គ្នា ទ្រង់​មិន​ពេញ​ចិត្ត​នឹង​អ្វីៗ​ដែល អ្នក​រាល់​គ្នា​យក​មក​ជូន​ទេ។


រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ​កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម​ទុក​ឲ្យ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កំចាត់‌កំចាយ​ជា​មិន​ខាន ពី‌ព្រោះ​អ្នក​នោះ​មិន​មែន​ជា​អ្នក​គង្វាល ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ផង។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខ‌ងារ​ក្នុង​ម៉ាស្ជិទ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ម៉ាស្ជិទ ហើយ​អស់​អ្នក​ធ្វើ​គូរបាន​នៅ​លើ​អាសន ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។


អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ទេ។


«រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ គេ​នឹង​មាន​ជីវិត​រស់​ដោយ‌សារ​ជំនឿ តែ​បើ​គេ​ថយ​ក្រោយ យើង​លែង​ពេញ​ចិត្ដ​នឹង​គេ​ហើយ»។


សូម​មើល​ថែ​រក្សា​ហ្វូង​ចៀម​ដែល​អុលឡោះ​ផ្ញើ​ទុក​នឹង​បង​ប្អូន ដោយ​ចិត្ដ​ស្មោះ‌ស្ម័គ្រ ស្រប​តាម​បំណង​អុលឡោះ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កំរៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ​រក្សា​ដោយ​សុទ្ធ​ចិត្ដ។