ម៉ាឡាគី 1:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឱបើសិនជាមានអ្នកណាមួយ ក្នុងពួកឯងរាល់គ្នានឹងបិទទ្វារទៅអេះ ដើម្បីមិនឲ្យបង្កាត់ភ្លើង នៅលើអាសនារបស់អញ ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អញមិនចូលចិត្តនឹងឯងរាល់គ្នាទេ ក៏មិនព្រមទទួលដង្វាយណាពីដៃឯងរាល់គ្នាដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ឱបើមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារដំណាក់របស់យើង ដើម្បីកុំឲ្យបង្កាត់ភ្លើងលើអាសនារបស់យើងជាឥតប្រយោជន៍ទៅអេះ! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយក៏មិនទទួលតង្វាយពីដៃរបស់អ្នករាល់គ្នាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ឱប្រសិនបើមានអ្នកណាមួយ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារ ដើម្បីមិនឲ្យបង្កាត់ភ្លើងនៅលើអាសនារបស់យើង ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងមិនចូលចិត្តអ្នករាល់គ្នាទេ ក៏មិនព្រមទទួលតង្វាយណាពីដៃអ្នករាល់គ្នាដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះវិហារ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលតង្វាយពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ សូមមើលជំពូកអាល់គីតាប10 បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារម៉ាស្ជិទ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលជំនូនពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ សូមមើលជំពូក |
ឯងរាល់គ្នាក៏ថា យីះ ការនេះរអាចិត្តណាស់ ហើយបានធ្វើសូរហិះៗដាក់ការនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឯងរាល់គ្នានាំយករបស់ដែលប្លន់យកពីគេមក ព្រមទាំងសត្វខ្ញើច នឹងសត្វឈឺផង គឺយ៉ាងនោះដែលឯងរាល់គ្នានាំដង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាទ្រង់សួរថា តើគួរឲ្យអញទទួលពីដៃឯងរាល់គ្នាឬទេ