តើនរណាឡើងពីវាលរហោស្ថាន ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?
ម៉ាថាយ 21:10 - អាល់គីតាប កាលអ៊ីសាទៅដល់ក្រុងយេរូសាឡឹមប្រជាជននៅក្នុងទីក្រុងទាំងមូល នាំគ្នាជ្រួលច្របល់សួរថា៖ «តើលោកនោះជានរណា?»។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវយាងចូលទៅយេរូសាឡិម អ្នកក្រុងទាំងមូលក៏ជ្រួលច្របល់ ហើយសួរថា៖ “តើអ្នកនេះជានរណា?”។ Khmer Christian Bible កាលព្រះអង្គយាងចូលក្នុងក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលក៏រំជើបរំជួលឡើងនិយាយគ្នាថា៖ «តើអ្នកនេះជាអ្នកណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គយាងចូលក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលមានការរំជើបរំជួល ហើយសួរថា៖ «តើលោកនេះជាអ្នកណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ប្រជាជននៅក្នុងទីក្រុងទាំងមូលនាំគ្នាជ្រួលច្របល់ សួរថា៖ «តើលោកនោះជានរណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិមហើយ នោះកើតមានសេចក្ដីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា |
តើនរណាឡើងពីវាលរហោស្ថាន ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?
- តើអ្នកដែលមកពីក្រុងបូសរ៉ា នៅស្រុកអេដុម ហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅ ព្រមទាំងដើរយ៉ាងអង់អាច សំដែងអំណាចដ៏ខ្លាំងពូកែនេះជានរណា? - គឺយើង ដែលមកកាត់ក្ដី ដោយយុត្តិធម៌ យើងមករករឿងប្រជាជាតិនានា ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើង។
កាលស្តេចហេរ៉ូដឮដំណឹងនេះ គាត់រន្ធត់ចិត្តយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ ក៏រន្ធត់ចិត្ដជាមួយគាត់ដែរ។
មហាជនដែលដើរហែហមអ៊ីសា ពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
សួរអ៊ីសាថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។
ពួកតួន និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្ដថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ អុលឡោះដូច្នេះ? ក្រៅពីអុលឡោះ តើអ្នកណាអាចអត់ទោសឲ្យមនុស្សរួចពីបាបបាន?»។
អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្ដរៀងៗខ្លួនថា៖ «តើអ្នកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។
រីឯស្តេចហេរ៉ូដបានប្រាប់ថា៖ «យើងបានឲ្យគេកាត់ ក យ៉ះយ៉ាស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ស្តេចហេរ៉ូដមានបំណងចង់ជួបអ៊ីសា។
ពេលនោះ ជនជាតិយូដាសួរអ៊ីសាថា៖ «តើអ្នកមានទីសំគាល់អ្វី បង្ហាញឲ្យយើងដឹងថាអ្នកមានសិទ្ធិធ្វើការទាំងនេះ?»។
លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាអ៊ីសាដែលអ្នកកំពុងតែបៀតបៀន។
ម្តាយ និងកូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះ អ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើល ហើយស្ត្រីៗនិយាយគ្នាថា៖ «អ្នកនេះជាណាអូមីមែនឬមិនមែន?»។
សាំយូអែលធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកអះលីជំអះក្នុងភូមិនោះចេញមកទទួលគាត់ ទាំងភ័យញាប់ញ័រ ហើយសួរគាត់ថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។