Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:10 - Khmer Christian Bible

10 កាល​ព្រះអង្គ​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ អ្នក​ក្រុង​ទាំង​មូល​ក៏​រំជើប​រំជួល​ឡើង​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​ជា​អ្នកណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នៅពេល​ព្រះយេស៊ូវ​យាង​ចូលទៅ​យេរូសាឡិម អ្នក​ក្រុង​ទាំងមូល​ក៏​ជ្រួលច្របល់ ហើយ​សួរថា​៖ “តើ​អ្នកនេះ​ជា​នរណា​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​ព្រះ‌អង្គ​យាង​ចូល​ក្រុង​យេរូ‌សាឡិម អ្នក​ក្រុង​ទាំង​មូល​មាន​ការ​រំជើប​រំជួល ហើយ​សួរ​ថា៖ «តើ​លោក​នេះ​ជា​អ្នក​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​ជ្រួល‌ច្របល់ សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​កើត​មាន​សេចក្ដី​ជ្រួល‌ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 កាល​អ៊ីសា​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​ប្រជា‌ជន​នៅ​ក្នុង​ទី‌ក្រុង​ទាំង​មូល នាំ​គ្នា​ជ្រួល​ច្របល់​សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឮ​ដូច្នេះ​ ស្ដេច​ហេរ៉ូឌ​ និង​មនុស្ស​ទាំងអស់​នៅក្នុង​ក្រុង​យេរូសាឡិម​ ក៏​ព្រួយ​ចិត្ត​ជាមួយ​ស្ដេច​ដែរ។​


បណ្ដាជន​នាំ​គ្នា​និយាយ​ថា៖​ «នេះ​គឺ​លោក​យេស៊ូ​ជា​អ្នក​នាំ​ព្រះបន្ទូល​ មក​ពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ»។​


បណ្ដាជន​ដែល​ដើរ​នាំ​មុខ​ និង​ដើរ​តាម​ក្រោយ​ព្រះអង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖​ «ហូសាណា​ ដល់​ពូជពង្ស​ដាវីឌ​ សូម​ថ្វាយ​ព្រះ​ពរ​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់!​ ហូសាណា​ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»​


ទូល​សួរ​ថា៖​ «ចូរ​ប្រាប់​យើង​មក​ តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​នេះ​ដល់​អ្នក?»​


ឯ​ពួក​គ្រូ​វិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចាប់​ផ្ដើម​គិត​ថា៖​ «តើ​មនុស្ស​នេះ​ជា​នរណា​ បាន​ជា​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​អ្នក​ណា​អាច​លើក​លែង​ទោស​បាប​បាន​ក្រៅពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ?»​


ឯ​ពួក​អ្នក​កំពុង​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​ព្រះអង្គ​ ក៏​ចាប់ផ្ដើម​គិត​ក្នុង​ចិត្ដ​ថា៖​ «តើ​អ្នក​នេះ​ជា​នរណា​ដែល​អាច​លើកលែង​ទោស​បាន​ សូម្បីតែ​បាប​ក៏​ដោយ?»​


រីឯ​ស្ដេច​ហេរ៉ូឌ​វិញ​បាន​មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​កាត់​ក​លោក​យ៉ូហាន​ហើយ​ ចុះ​តើ​ម្នាក់​នេះ​ជា​អ្នកណា​ បាន​ជា​ខ្ញុំ​ឮ​ហេតុការណ៍​អំពី​គាត់​យ៉ាង​ដូច្នេះ?»​ ស្ដេច​ក៏​ចង់​ជួប​ព្រះអង្គ។​


ពេល​នោះ​ ពួក​ជនជាតិ​យូដា​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​ធ្វើ​បែប​នេះ​ តើ​លោក​បង្ហាញ​ទី​សំគាល់​អ្វី​ដល់​យើង?»​


គាត់​ក៏​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?» ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន​ [ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម