ម៉ាថាយ 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលព្រះអង្គយាងចូលក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលមានការរំជើបរំជួល ហើយសួរថា៖ «តើលោកនេះជាអ្នកណា?» សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 នៅពេលព្រះយេស៊ូវយាងចូលទៅយេរូសាឡិម អ្នកក្រុងទាំងមូលក៏ជ្រួលច្របល់ ហើយសួរថា៖ “តើអ្នកនេះជានរណា?”។ សូមមើលជំពូកKhmer Christian Bible10 កាលព្រះអង្គយាងចូលក្នុងក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលក៏រំជើបរំជួលឡើងនិយាយគ្នាថា៖ «តើអ្នកនេះជាអ្នកណា?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 កាលព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ប្រជាជននៅក្នុងទីក្រុងទាំងមូលនាំគ្នាជ្រួលច្របល់ សួរថា៖ «តើលោកនោះជានរណា?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 រួចកាលទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិមហើយ នោះកើតមានសេចក្ដីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា សូមមើលជំពូកអាល់គីតាប10 កាលអ៊ីសាទៅដល់ក្រុងយេរូសាឡឹមប្រជាជននៅក្នុងទីក្រុងទាំងមូល នាំគ្នាជ្រួលច្របល់សួរថា៖ «តើលោកនោះជានរណា?»។ សូមមើលជំពូក |